ភ្នំពេញ:កំពូលតារាចម្រៀងរបស់ផលិតកម្មហង្សមាសលោកខេមរ: សិរីមន្ត ថ្មីៗកន្លងទៅនេះមាន ការចុះផ្សាយថាលោកត្រៀមនឹងចាកចេញពីផលិត កម្មហង្សមាសចូលទៅផលិតកម្មGalaxyនៅបំ ណាច់ឆ្នាំ២០២១នេះ។ជុំវិញដំណឹងដ៏រសើបនេះដែរ ដើម្បីជាការស្រាយម ន្ទិលនិងឆ្លើយសំនួរមហាជនតាមរយ:ការឡាយកា លពីយប់ថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២១លោក ខេមរ: សិរីមន្ត បានឆ្លើយបដិសេធន៍ដំណឹងខាងលើ។លោ កនិយាយថាបច្ចុប្បន្ននេះលោកនៅកំពុងនៅក្នុងកុ ងត្រា(កិច្ចសន្យា)ជាមួយផលិតកម្មហង្សមាសនៅ ឡើយ។
លោក ខេមរ: សិរីមន្ត បញ្ជាក់ថាអញ្ចឹងទម្លាប់របស់លោកគឺលោកធ្វើការកន្លែងណាតែងតែបំពេញភា រ កិច្ចរបស់ខ្លួនឲ្យបានល្អ។ចំណែករឿងទៅមុខទៀត ថា តើ នៅទីនេះ ទៀតឬ យ៉ាងណាលោក មិនទាន់ ដឹង ទេព្រោះអនាគត នៅ វែងឆ្ងាយតែ ពេលនេះនៅក្នុង កិ ច្ចសន្យាជាមួយគេត្រូវធ្វើការឲ្យបានល្អ បំផុត ។
តារាចម្រៀង ខេមរ: សិរីមន្ត និយាយទៀតថាតួយ៉ា ងដូលកាលខ្លួននៅផលិតកម្មយូធូក៏បែបនេះដែរគឺទា ល់តែផលិតកម្មបិទទ្វាទើបបានលោកឈប់។បន្ទា ប់មកទៀតនៅផលិតកម្មសាន់ដេរក៏អញ្ចឹងដែរធ្វើ ការរហូតដល់ផុតកុងត្រាបានលោកឈប់។
លោក ខេមរ: សិរីមន្ត បានបន្ថែមទៀតថាហេតុនេះហើយទើបថៅកែផ លិតកម្មទាំង២ទាំង៣ស្រឡា ញ់លោកទាំងអស់ ព្រោះ ធ្វើ ការងារទៅ តាមផ្លូវ ច្បាប់និង គុណធម៌អត់ មាន ទៅ រំលោភបំពាន សិទ្ធិ អ្នក ណាទេ។សូមបញ្ជាក់ថាការចេញមុខបញ្ជាក់របស់លោក ខេ មរ: សិរី មន្ត នេះបានធ្វើឡើងក្រោយពេលមានសារព័ ត៌មានចុះផ្សាយនិងមន្ទិលរបស់មហាជនដែលលើកឡើងថាលោក ខេមរ: សិរីមន្ត នឹងចាកចេញពីផលិតកម្មហង្សមាសដើម្បីចូលទៅរួមរស់ជាមួយផលិតកម្មG alaxyនាចុងឆ្នាំ២០២១នេះ។ប៉ុន្តែពេលនេះត្រូវបានលោកចេញមុខបកស្រាយហើយ ៕