ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់បានជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស)។លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២១វេលាម៉ោង១៩និង៥០នាទីកម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុក វ៉ាន់ដេត នៅចំណុចភ្លើងស្តុបផ្លូវព្រះសីហនុ កែងផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងការិយាល័យបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះសៅលីហេងនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុងសង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នំពេញពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស)នៅចំណុចទល់មុខធនាគារABA ផ្លូវមុន្នីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទី។
លោកវរសេនីយ៍ឯកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានបន្តថាជនសង្ស័យសរុបមានទី១ឈ្មោះសៅលីហេងភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរលក់ផ្កាស្នាក់នៅស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងជនសង្ស័យទី២-ឈ្មោះ សុក វ៉ាន់ដេត ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីវិធី ៕