ថៃ៖ ប៉ូលិសថៃ បានចាប់ខ្លួនស្ត្រីចំនួន ៤នាក់ពីបទផលិតនិង លក់ក្រដាសប្រាក់ដុល្លារក្លែងក្លាយ និងរឹបអូសបាន ក្រដាសប្រាក់ ១០០ដុល្លារក្លែងក្លាយប្រមាណ ៥ម៉ឺនសន្លឹក។
នាយឧត្តមសេនីយ៍ Damrongsak Kittiprapat អគ្គស្នងការរងនគរបាលជាតិថៃ បានថ្លែងថា ជនសង្ស័យឈ្មោះ Jirapat ជាជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៤នាក់ត្រូវបានចាប់ខ្លួននៅផ្ទះមួយ ក្នុងសង្កាត់BangLenនៃខេត្តនគរភ្នំកាលពីថ្ងៃពុធទី៣ខែវិច្ឆិកាពីបទក្លែងបន្លំក្រដាសប្រាក់និងក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយចំនួន ៥០.០០០ ដុល្លារ។ក្រដាសប្រាក់ក្លែងក្លាយ ត្រូវបានលក់នៅលើបណ្តាញសង្គម ហ្វេសប៊ុក ហើយអ្នកស៊ើបអង្កេត បានរកឃើញថា នាងគឺជាសមាជិកក្រុមក្មេងទំនើងក្លែងក្រដាសប្រាក់ដុល្លារអាមេរិក។ប៉ូលីស បានចាប់ខ្លួនជនសង្ស័យជាស្ត្រី ៣នាក់ទៀត ឈ្មោះ Pachara, Orathai និង Sirinra ។
ឈ្មោះ Pachara និង Orathai បាននិយាយថាឈ្មោះSirinratបានជួលពួកគេឱ្យលក់ក្រដាសប្រាក់ក្លែងក្លាយ។ ឈ្មោះ Sirinratបានសារភាពហើយបាននិយាយថាឈ្មោះJirapatបានធ្វើក្រដាសប្រាក់ក្លែងក្លាយសម្រាប់គាត់។ ប៉ូលិស បាននិយាយថា ពួកគេកំពុងតាមប្រមាញ់អ្នកផ្សំគំនិតផ្សេងទៀត៕