ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង២០ នាទីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ យ៉ង់ ពៅ ភេទស្រី អាយុ៦៨ ឆ្នាំ ត្រូវជាម្តាយ មុខរបរ នៅផ្ទះមើលក្មេងនិងចៅ ស្នាក់នៅចំនុចកើតហេតុខាងលើ និងកូនស្រី ឈ្មោះ ហួ ចន្ធី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយម្តាយនៅចំនុចកើតហេតុខាងលើ។
មុនពេលកើតហេតុ ស្ត្រីវ័យចំណាស់ដែលត្រូវជាម្តាយបានចេញទៅមើលថែក្មេងឲ្យគេ ចំណែកកូនស្រី បានចេញទៅធ្វើការនៅឯរោងចក្រកាត់ដេរ ហើយក៏បាន ចាក់ទ្វារផ្ទះទុកចោល សង្ស័យតែឆ្លងចរន្តខ្សែរភ្លើងនៅខាងក្នុង ផ្ទះទើបបណ្តាលឲ្យផ្ទុះ ចេញជាអណ្តាតភ្លើងបង្កឲ្យឆាបឆេះនៅខាងលើយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះដែរអ្នកភូមិបាននាំគ្នាយកទឹកនិងទុយោជួយជះនិងបាញ់ទឹកទប់ស្កាត់ តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបសមត្ថកិច្ចខណ្ឌដង្កោ ស្នើរសុំរថយន្តពន្លត់អគ្គីរបស់ស្នងការនគរបាល រាជធានីភ្នំពេញដែលប្រចាំការនៅសាលាខណ្ឌដង្កោចំនួន២គ្រឿងចេញទៅ ជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះកុំឲ្យមាន
ការរាលដាលជាបន្តទៀត ហើយអគ្គីភ័យខាងលើនេះបានរលត់ជាស្ថាពរ ទៅវិញទាំងស្រុងនៅវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃដដែល។មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងហេតការណ៏គ្រោះអគ្គីភ័យនេះមិនបណ្តាលឲ្យមាននណាម្នាក់រងរបួសនោះទេ ។ចំពោះសម្ភារ:ដែលខូចខាត រួមមានផ្ទះថ្មឈើលើប្រក់ស័ង្កសីអស់មួយខ្នងទាំងស្រុង និងទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះមួយចំនួនប៉ុណ្ណោះ៕