ភ្នំពេញ:មហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលប ន្ទាប់ពីមានការទម្លាយដំណឹងថាគ្រួសារតារាកំប្លែងជើងចាស់លោកតា សង់សុីសបានលើកដៃសំពះសុំ ឲ្យបងប្អូនជួយទិញផ្ទះគាត់ផងដែរដើម្បីយកលុយទៅដោះបំណុលគេជាង១០ម៉ឺនដុល្លារ។បើតាមការបង្ហោះរបស់លោ ក អ៊ឹម ជីវ៉ាបានរៀបរាប់ថាអាណិតគាត់ណាស់ក្រុមគ្រួសារតារាកំប្លែងសង់ សុីស ស្រក់ទឹកភ្នែកដោយសារតែជាប់បំណុលគេច្រើនពេកសុខចិត្តលើកដៃសុំអោយបងប្អូនជួយទិ ញផ្ទះគាត់ផងដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួនជាង១០មុឺនដុលា្លរដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់លក់ក្នុងតម្លៃ ២២មុឺនដុលារ។
លោក អ៊ឹម ជីវ៉ា ដែលបានទៅជួបផ្ទាល់បានលើក ឡើងថាព្រឹកមិញនេះខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះបានជួបជាមួយតារាកំប្លែងលោកតា ស ង់សុីស, អ្នកនាង កា ឆយ,លោក សង់សេតនិងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស។
លោកថាពេលទៅជួបពួកគាត់គឺទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺគាត់មិនមែនលើកដៃសុំអំ ណោយជាលុយកកាក់ទេគឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផងព្រោះពីមួយ ថ្ងៃទៅមួយថ្ងៃរកចំណូលមិនបានហើយបើទុកយូតទៀតគឺគ្មានលទ្ធភាពសងគេទេ ។
លោកបន្តថាតារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ បាននិយាយថាមូលហេតុនៃការជំពាក់បំណុលនេះគឺដោយសា រតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបា លជំងឺប្អូននៅប្រទេសវៀតណាមផងនៅប្រទេសថៃផង នៅខ្មែរផងរហូតវាកើនបំណុលច្រើនបែបនេះ។ប្រភពបញ្ជាក់បន្ថែមថាចំណែកឯស្ថានភាពរបស់តារាកំប្លែងលោកតា សង់សុីស មិនអាចនិយាយបានដូចមុនឡើយបានត្រឹមតែញញឹមនិងស្រក់ទឹ កភ្នែកតែប៉ុណ្ណោះ ៕