គួរអោយអាណិតណាស់..! ឆន ស្រីណែត បាត់បង់មនុស្សជាទីស្រឡាញ់ក្រោយប្រឡងបវរកញ្ញាចប់ ឆន ស្រីណែត ជួបទុក្ខធំ ក្រោយជោគជ័យបាន១ថ្ងៃ ជ័យលាភីរងទី១ ពីកម្មវិធីប្រកួតសម្រស់ដ៏លិចធ្លោ១នៅប្រទេសកម្ពុជា Miss Universe cambodia ឆន ស្រីណែត កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ តាមរយៈទេពកោសល្យ សមត្ថភាព និងរូបសម្រស់ ដ៏ស្រស់ផូផង់របស់នាង ។
ហើយមហាជននិងអ្នកគាំទ្រកាន់តែខ្លោចចិត្តអាណិតនាងគ្រប់គ្នា ក្រោយពីដឹងប្រវត្តិនិងការតស៊ូរបស់នាងរួចមក ។ ត្រឹមប៉ុណ្ណឹងនៅមិនទាន់ចប់ទេ ព្រហ្មលិខិតឥតប្រណីប្រល័យមនុស្សជាទីស្រលាញ់ គឺប្អូនប្រុសបង្កើតរបស់នាងអោយចាកឆ្ងាយ ពីនាងដោយគ្មានថ្ងៃត្រឡប់នោះទេ ក្រោយពីការប្រឡង Miss Universe Cambodia 2021 បានបញ្ចប់ត្រឹមតែ១ថ្ងៃតែប៉ុណ្ណោះ ។ ដោយនៅថ្ងៃទី 29 ខែតុលាកន្លងទៅនេះ ស្រីណេត បានបង្ហោះសារ យ៉ាងក្រៀមក្រំនៅលើបណ្ដាញសង្គមថា ប្អូនសម្លាញ់ចិត្តបង កើតជាតិក្រោយកុំអោយដូចជាតិនេះទៀតណា ទៅអោយបានសុខ ចុះណាប្អូនប្រុសរបស់បង ។ ហើយនៅពីក្រោមសារដែលកញ្ញា ឆន ស្រីណែតបានបង្ហោះនោះ ក៏មានមហាជននិងអ្នកគាំទ្រជាច្រើន ចូលទៅខំមិន ចូលរួមរំលែកទុក្ខ និងផ្ដល់កម្លាំងចិត្តដល់នាងជាច្រើនផងដែរ