• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Monday, June 2, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home សន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនខ្លួន « ក្រុមT4 ទ្រា៤ » ជំនាញខាងកា.ប់ប្ល.ន់យកស្លាកលេខម៉ូតូយ៉ាងសកម្ម មួយសម្បុក មានគ្នា៦នាក់ ទៅតុលាការនៅព្រឹកនេះ

by Pich News
30/10/2021
in សន្តិសុខសង្គម
0
សមត្ថកិច្ចបញ្ជូនខ្លួន « ក្រុមT4 ទ្រា៤ » ជំនាញខាងកា.ប់ប្ល.ន់យកស្លាកលេខម៉ូតូយ៉ាងសកម្ម មួយសម្បុក មានគ្នា៦នាក់ ទៅតុលាការនៅព្រឹកនេះ
53
SHARES
250
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានធ្វើការបញ្ជូនខ្លួន ជនសង្ស័យចំនួន៦នាក់ រួមមានមួយសម្បុកតែម្តង ដែលជាមានរហ័សនាម ក្រុមT4 ទ្រា៤ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍ដង្កោ ចាប់ឃាត់ខ្លួនបាន ដែលជាមុខសញ្ញាកាប់ប្លន់យកស្លាកលេខ ម៉ូតូយ៉ាងសកម្ម ទៅតុលាការដើម្បីអនុវត្តទោសតាមច្បាប់ ។

សូមបញ្ជាក់ថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កាលពីវេលាម៉ោង៥និង០០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ជនរងគ្រោះទី១ឈ្មោះ សាត សំណេត ភេទប្រុស អាយុ១៦ឆ្នាំ ទី២ឈ្មោះ យ៉ាន យ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1BK-8868 បានឌុបគ្នាទៅលេងបាល់ទះ នៅតារាងបាល់ហ្គាឡាក់ស៊ី ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះឌុបគ្នាទៅដល់ខាងមុខតារាងបាល់ទាត់ហ្គាឡាក់ស៊ី ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា០៨នាក់ ទី០១ឈ្មោះ វ៉ាន់ លីវ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី០២ឈ្មោះ គង់ កុសល់ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី០៣ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួកចំនួន០៥នាក់ទៀត មិនស្គាល់ឈ្មោះ ជិះម៉ូតូ ចំនួន០៤គ្រឿង បានមកដល់ដែរ រួចជនសង្ស័យឈ្មោះ ឈៀង សីហា បានចុះពីលើម៉ូតូកាន់កាំបិតប៉័ងតោរត់សំដៅចូលទៅកាប់ជនរងគ្រោះឈ្មោះ យ៉ាន យ៉ាន់ រងរបួសត្រង់ចង្កេះផ្នែកខាងក្រោយ ចំហៀងខាងស្តាំ (របួសធ្ងន់) និងកាប់ត្រូវជនរងគ្រោះឈ្មោះ សាត សំណេត រងរបួសស្មាខាងស្តាំមួយកាំបិត (របួសស្រាល) ហើយជនសង្ស័យ និងបក្ខពួក ថែមទាំងបានកាប់យកផ្លាកលេខម៉ូតូភ្នំពេញ 1BK-8868 របស់ជនរងគ្រោះឈ្មោះ សាត សំណេត ជិះគេចខ្លួនបាត់ ។

បន្ទាប់មកសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ នាំជនរងគ្រោះទាំង០២នាក់ ទៅព្យាបាលនៅគ្លីនិកឯកជនសួគ៌ា រួចឪពុករបស់ជនរងគ្រោះទាំង២នាក់ ក៏បានដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ។

លុះដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧យប់ កម្លាំងសម្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ជាបន្តបន្ទាប់ រួមមាន៖

ទី០១ឈ្មោះ បាន ពេជ្រ ហៅ ទូ ភេទប្រុស អាយុ១៨ឆ្នាំ

ទី០២ឈ្មោះ វ៉ាន់ លីវ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ

ទី០៣ឈ្មោះ ភី វិបុល ហៅ បឿន ភេទប្រុស អាយុ១៨ឆ្នាំ

ទី០៤ឈ្មោះ ធូ ចាន់រិទ្ធិសែម ភេទប្រុស អាយុ១៨ឆ្នាំ

ទី០៥ឈ្មោះ គង់ កុសល ភេទប្រុស អាយុ១៨ឆ្នាំ

ទី០៦ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌លឿងលាយស ពាក់ផ្លាកលេខភ្នំពេញ 1FI-2877 មានចំនួន០១គ្រឿង ,ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន8652002 ចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿង ត្រង់ចំណុចសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កន្លងមកជនសង្ស័យ និងបក្ខពួកខាងលើ បានធ្វើសកម្មភាពកាប់ប្លន់យកផ្លាកលេខម៉ូតូជាច្រើនលើកថែមទៀត ។ ជាក់ស្តែងរួមមាន៖

– លើកទី១ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី បានធ្វើសកម្មភាពកាប់ប្លន់យកផ្លាកលេខម៉ូតូ ភ្នំពេញ1CB-5670 ចំនួន០១ ជារបស់ជនរងគ្រោះឈ្មោះ ធីវ ចាន់រតនៈ ភេទប្រុស អាយុ១៦ឆ្នាំ និងបានកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះឈ្មោះ ភ័ក្ត្រ សុផាត់ ភេទប្រុស អាយុ១៩ឆ្នាំ ធ្វើឱ្យខូចខាតទាំងស្រុង ត្រង់ចំណុចផ្ទះលេខ៣៥ ផ្លូវលេខ១៧ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-លើកទី០២ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី បានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1IY-5167 មានលេខតួ និងលេខម៉ាស៊ីន363558 របស់ជនរងគ្រោះ ទ្រី សុគន្ថា ភេទប្រុស អាយុ២២ឆ្នាំ ត្រង់ចំណុចផ្ទះលេខ៧២ ផ្លូវលេខ៧ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយជនរងគ្រោះខាងលើ ក៏បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត ៕

Previous Post

បុរសវ័យចំណាស់ម្នាក់ ប្រើពូថៅកាប់ទៅលើជនរងគ្រោះជាច្រើនពូថៅ បណ្តាលឲ្យរងរបួសជាទម្ងន់

Next Post

ពិតជាមហាសំណាងមែន..! តារាកំប្លែងនាយប្រុញ មានវាសនារស់នៅវីឡាតំលៃរាប់លាន…!!!

Related Posts

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
សន្តិសុខសង្គម

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

04/03/2025
211
ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង
សន្តិសុខសង្គម

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង

26/02/2025
233
តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូន អ្នកឧកញ៉ា ហ៊ុន តូ
សន្តិសុខសង្គម

តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូន អ្នកឧកញ៉ា ហ៊ុន តូ

16/07/2024
896
ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ
សន្តិសុខសង្គម

ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ

21/05/2024
1k
ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង
សន្តិសុខសង្គម

ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង

09/05/2024
1.1k
ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត
សន្តិសុខសង្គម

ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត

26/09/2023
1.4k
Next Post
ពិតជាមហាសំណាងមែន..! តារាកំប្លែងនាយប្រុញ មានវាសនារស់នៅវីឡាតំលៃរាប់លាន…!!!

ពិតជាមហាសំណាងមែន..! តារាកំប្លែងនាយប្រុញ មានវាសនារស់នៅវីឡាតំលៃរាប់លាន...!!!

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.