ស្ថានភាពទឹកជំនន់តាមដងស្ទឹងព្រែកត្នោត នៅមិនទាន់បានធូរស្រាលនៅឡើយទេ គឺហក់ឡើងជាបន្តបន្ទាប់ ដែលក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ រងផលប៉ះ-ពាល់។
យ៉ាងណាគិតត្រឹមរសៀលថ្ងៃទី ២៧ តុលានេះ ស្ថានភាពទឹកសណ្ដស្ទឹងព្រែកត្នោត ក្រោយការបា-ក់សន្ទះប្រឡាយមួយកន្លែងក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន តាំងពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មកដល់ពេលនេះក្រុមការងារអន្ត-រាគ-មន៍ទប់ស្កាត់នៃបា-ក់សន្ទះប្រឡាយបានប្រហែល៨០%ហើយ។
ក្រឡេកមកមើលផ្ទះពលរដ្ឋមួយខ្នងនៅក្បែរស្ទឹងព្រែកត្នោតភូមិសាស្ត្រខណ្ឌដង្កោរ ដែលម៉ូដបែបវីឡាស្រស់ស្អាត តែត្រូវទឹកលិចស្ទើរតែដល់បង្អួច ទៅហើយ ហើយទ្រព្យរបស់ក្នុងផ្ទះជាច្រើនក៏ត្រូវបានលិចអស់ដែរ។នេះជារឿងដែលគួរឲ្យសោកស្ដាយមែនទែន ដូច្នេះដើម្បីជៀសវាង នូវការខូ-ចខា-តទ្រព្យសម្បត្តិ និងអា-យុជីវិត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត សូមមេត្តាត្រៀមសម្ភារៈ ក៏ដូចជាតាមដានស្ថានភាពទឹកជាប្រចាំ ។