ភ្នំពេញ:តារាសម្តែងកញ្ញា សុខ ស្រីម៉ុច បានដាក់ក្តីសង្ឃឹមលើទីផ្សាសិល្ប:ឡើងវិញបន្ទាប់ពីបញ្ហាជំងឺកូវីដ-១៩ស្ងប់ស្ងាត់ឬឆាប់ត្រូវបានផុតរលត់ទៅវិញនោះ។ការប្រកាសរបស់តារាសម្តែងស្រីមានប្រជាប្រិយភាព សុខ ស្រីម៉ុច នេះបានធ្វើឡើងក្រោយមើល ឃើញថាទីផ្សាសិល្ប:នឹងអាចដំណើការឡើងវិញក្នុងពេលឆាប់ៗខាងមុខ។ស្រីម៉ុច បានបញ្ជាក់ថាអាជីពសិល្ប:នាងសព្វថ្ងៃមានភាពរវល់ខ្លះៗតែមិនដូចមុនទេព្រោះតាំងពីផ្ទុះកូវីដ-១៩ខ្លួនមិនទទួល ការងារចេញសម្តែងឡើយ។
កញ្ញា សុខ ស្រីម៉ុច និយាយទៀតថាថ្វីត្បិតការងារសិល្ប:ស្ងប់ស្ងាត់បន្តិចមែនតែសម្រាប់មុខរបរផ្ទាល់ខ្លូនខាងក្រៅ(លក់ផលិតផលតាមអនឡាញ)គឺនៅ តែមមាញឹកជាធម្មតា។នាងថាមិ នមែនមានតែខ្លួនម្នាក់នោះទេដែលស្ងប់ស្ងាត់សិ ល្ប:ពោលក៏មានតារាខ្មែរប្រុស-ស្រីជាច្រើនត្រូវបាត់បង់ចំណូលពីអាជីពមួយនេះផងដែរ។
បន្ថែមពីនេះកញ្ញា ស្រីម៉ុច បានលើកឡើងថាអំឡុងពេលនេះគឺមានផលិតករនិងអ្នកដឹកនាំរឿងមួយចំ នួនបានទាក់ទងមកនាងជាបន្តបន្ទាប់តែនៅត្រង់ថាទទួលការងារឬអត់មិនទាន់ច្បាស់នៅឡើយទេព្រោះថាកំពុងរង់ចាំមើលស្ថានភាពកូវីដ-១៩សិន។នាងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នខ្ពស់និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខា ភិបាលផងដែរ៕