តារាសម្តែង ព្រះកាយច័ន្ទដែល ចេះរាំរបាំបុរាណខ្មែរផងនោះ កំពុងជួបនូវទុក្ខសង្វែក ក្នុងគ្រួសារ ដោយពេលនេះលោក ឪពុកជាទីស្រឡាញ់ បានបាត់បង់ជីវិត បាត់ទៅហើយ។ នេះជាដំណឹងដ៍រន្ឋត់ ព្រោះ ព្រះកាយច័ន្ទ និងឪពុកម្តាយ កំពុងតែមានសេចក្តី សុខក្នុងគ្រួសារ មិនដែលទៅប៉ះពាល់ អ្នកណារស់នៅ យ៉ាងសាមញ្ញ ។ សិល្បករជាច្រើន បានសម្តែងការសោកស្តាយ និងបង្ហោះពាក្យពេចន៍ អាណិតនាង ដែលរមែកតស៊ូ សិល្បៈជាមួយឪពុក។
ព្រះកាយច័ន្ទ បានបង្ហោះសារថា «លោកឪពុកជាទីស្រលាញ់របស់កូនអើយ…….។ លោកពុកទៅចោលកូនហើយ ចាប់ពីថ្ងៃនេះទៅកូនលេងមានឃើញមុខប៉ាទៀតហើយ សូមប៉ាទៅឲ្យបានសុខទៅកាន់សុគតិភពកុំបារម្មគិតពីកូនៗនឹងម៉ែអី កូនអាចមើលថែគ្រួសារយើងបានណាប៉ា សូមប៉ាទៅបានសុខ»។ ដំណឹងនេះ មានការសោកសៅ បំផុត ដែលកំពុង តែទទួលបានភាពកក់ក្តៅក្នុងគ្រួសារ បែរជាមានអ្នកបាត់ទៅ ជារៀងរហូតគ្មានថ្ងៃវិលបកក្រោយវិញបានឡើយ។ មិនដឹងថា ព្រះកាយច័ន្ទនិងម្តាយ ទុក្ខសោកទន់កាយបែបណានៅពេល អស់ម្នាក់ជាទីគោរពជាទីពឹងចែកឋានបែបនេះរហូត។
ឪពុករបស់ព្រះកាយច័ន្ទ មិនខុសពីឪពុកលី ច័ន្ទសីហាឡើយ តែងតែប្រឹងរកទីផ្សារសិល្បៈអោយកូនបានសម្តែង។ ឪពុកព្រះកាយច័ន្ទ អ្នកសិល្បៈជាច្រើនគោរពស្រឡាញ់ដោយសារតែចេះ ផ្តល់នូវយោបល់ល្អៗ អោយក្មេងៗការពារថែរក្សាតម្លៃសិល្បៈ។ លោកបានដើរស្វះស្វែង សុំតាមផលិតកម្មទាំងថតខារ៉ាអូខេ និងភាពយន្តដើម្បីអោយកូនស្រីបានឈលើសិល្បៈ។ ការខ្នះខ្នែងនេះ បានធ្វើអោយព្រះកាយច័ន្ទ មានឱកាសចេញមុខ ជាបន្តបន្ទាប់ រហូតមានទីផ្សារច្រើនលើ អាជីពសិល្បៈ។ នាងបានបង្ហាញមុខទាំងតាមកញ្ចក់ ទូរទស្សន៍ និងតាមបណ្តាភាពយន្ត ក៍ដូចជាចម្រៀង ខារ៉ាអូខេជាដើមមានមុខស្ទើរ គ្រប់ផលិតកម្ម។ ម្ល៉ោះហើយទើបនាង និងម្តាយ ព្រមទាំងសិល្បករ មួយចំនួនសោកស្តាយ ការលាចាកមួយនេះ ដែលខំពុះពារ តស៊ូចំពោះកូនមិនគួរទៅជាបែបនេះសោះ ពិតជាជីវិត។ ឪពុកនាង និងនាង បានខិតខំបង្កើតក្លិបសិល្បៈ មួយបង្ហាត់របាំ សម្តែងច្រៀង ពិធីករ ព្រោះស្រឡាញ់ និងចង់ផ្ទេរចំណេះ សិល្បៈអោយរលកក្រោយ បានបន្តវេន។