អ្នកនាង មាស សុវណ្ណរតនា ដែលជាម្ចាស់ប្រេន គ្រឿងសំអាងNUNA បានប្រើអារម្មណ៍ រីករាយក្នុងចិត្ត មិនលាក់លៀមនាឱកាស ខួបកំណើតស្វាមី របស់អ្នកនាង អោយមហាជន បានដឹង។ អ្នកនាងរំភើប បានស្វាមីដឹកដៃកាន់ជ្រោង ទាំងទុក្ខទាំងសប្បាយ ក្រោយជាប់ចំណង៥ប្រការ។ អ្នកនាងបានផ្ញើសារ ជូនពរស្វាមី ជួបអ្វីដែលល្អ ហើយនាងសុំតែម្យ៉ាង គឺគ្រប់គ្រាន់ នោះ«ស្រឡាញ់អូនរហូត»។
សេចក្តីសុខរបស់ប្តីប្រពន្ឋ គឺការចេះយោគយល់ អធ្យាស្រ័យ អោយគ្នាទៅវិញទៅមក និងមិនស្តាប់សំដី អ្នកក្រៅ ជាងប្រពន្ឋប្តីនោះនឹងសុខសាន្ត។យ៉ាងណាមិញ អ្នកនាង មាស សុវណ្ណរតនា និង ស្វាមី កំពុងតែត្រូវគេមើលឃើញថា ដូចសំណាបយោងដី ស្ត្រីយោងបុរស។ មានការអ្វីឃើញថា រមែងចុះជួយគ្នា បញ្ចេញយោបល់ទៅវិញទៅមក រហូតធ្វើអោយគេនិយាយថា អ្នកទាំង២ មានជើងលេខល្អ ឆ្អឹងអណ្តែត រហូតរកសុីជោគជ័យលើវិស័យ គ្រឿងសំអាងតាមអន ឡាញ។
ថ្មីៗនេះអ្នកនាង មាស សុវណ្ណរតនា ដែលបានសម្រេច ជ្រើសរើស យុវជន Tik Tok មួយក្រុមយកមកចុះកុងត្រា រួមការងារ ផ្នែកថតជាខ្សែរឿងអប់រំខ្លីៗ និង ផ្សព្វផ្សាយផលិតផល គ្រឿងសំអាងNUNA ក្រោមការដឹកនាំពីអ្នកនាង មាស សុវណ្ណរតនា ផ្ទាល់។ ការសម្រេចចិត្តយកប្អូនប្រុសដារ៉ា និងសមាជិកក្រុមមកចូលរួម ហាក់មិនមានការ ពេញចិត្តពីមហាជនឡើយ ដោយកន្លងមកយុវជនយុវនារីទាំងនេះ ធ្លាប់បង្ហាញសកម្មភាពវិដេអូសម្ដែងក្នុងបណ្ដាញសង្គមមិនល្អជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម។
មាស សុវណ្ណរតនា រមែងលះបង់ច្រើនលើ ការជួយដល់ អ្នកដែលលំបាកៗ និងចុះជួយការងារមនុស្សធម៌ ជាបន្តបន្ទាប់ តាមបណ្តាខេត្តស្រុក មានទាំងអំណោយផ្ទាល់ខ្លួន និងពាំនាំអំណោយលោកស្រី ទ្រី ដាណា ទៅជួយអ្នកទីទ័លរាប់ភ្លេច។ ចំពោះភាពមនុស្សធម៌ នេះ អ្នកនាងនៅតែបន្តចុះជួយ ដោយមិនអាចមើលរំលង បើទោះជាមានការមមាញឹកនឹងការងារបែបណា។