សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ខែត សាក់ណា អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅផ្ទះជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចំណែកបុរសជាប្តីឈ្មោះ ឆន សុផា អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ។តាមប្រភពព័ត៌មានពីជនរងគ្រោះជាប្រពន្ធបានអោយដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់មកពីផឹកស្រានៅខាងក្រៅ លុះមកដល់បន្ទប់ជួលវិញក៏បានរករឿងជាមួយគាត់ ដោយឈ្លោះប្រកែកពាក្យសំដីគ្នា បន្ទាប់មកក៏បានប្រវាយប្រតប់គ្នា បណ្តាលឲ្យប្តីរបស់គាត់វាយមួយកែង និងដាល់មួយដៃចំពីរកន្លែង ធ្វើឱ្យដៃម្ខាងហើម និងវាយមួយកែងបែកចិញ្ចើមឈា.មហូរស្រោចពេញខ្លួនតែម្តង ។
ជនរងគ្រោះជាប្រពន្ធបានបន្តទៀតថា ប្តីរបស់គាត់ អោយតែពេលស្រវឹងតែងតែរករឿងឈ្លោះប្រកែកជាមួយគាត់រហូត ហើយតែងប្រើអំពើហិ.ង្សាដាក់គាត់ជាច្រើនដងមកហើយ និងធ្លាប់ទៅដល់ប៉ុស្តិ៍នគរបាលម្តងរួចមកហើយដែរ ដោយសារតែប្រើអំពើហិ.ង្សាដាក់គាត់ ហើយសមត្ថកិច្ចក៏បានឱ្យធ្វើកិច្ចសន្យាអោយត្រឡប់ទៅវិញផងដែរ ។
ចំណែកបុរសជាប្តីវិញក៏បានបញ្ជាក់ប្រាប់ដែរថា គាត់បានប្រើអំពើហិ.ង្សាពិតប្រាកដមែន តែអចេតនាទេ ដោយសារប្រពន្ធរបស់គាត់កាន់កន្ត្រៃរកចាក់គាត់ ទើបគាត់រង នឹងចាប់កន្ត្រៃ បណ្តាលឲ្យត្រូវចំចិញ្ចើម និងបែកក្បាលឈា.មហូរស្រោចពេញខ្លួនបែបនេះតែម្តង ។
ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធមិនបានប្តឹងផ្តល់នោះទេ គ្រាន់តែអោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ណែនាំម្តងទៀត បើកាលណាប្រើអំពើហ.ង្សាម្តងទៀត សមត្ថកិច្ចនឹងបញ្ជូនទៅផ្នែកជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕