ភ្នំពេញ:ថ្មីៗនេះតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានទម្លាយយ៉ាងភ្ញាក់ផ្អើលថាខ្លួនជំ ពាក់លុយគេជិត៦០ម៉ឺនដុល្លារ។ប៉ុន្តែក្រោយការទ ម្លាយនោះមិនបានប៉ុន្មានក៏ផ្ទុះការរិះគន់ថាជាឆាក ល្ខោនសម្តែងរបស់នាងដែលរៀបចំឡើងដើម្បីបោ កប្រាស់មហាជន។
បន្ទាប់ពីការរិះគន់កើតឡើងអ្នកនាង ខ្ញុង កាលពីព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២១បានចេញមុខបក ស្រាយដោយបញ្ជាក់ថានាងគ្មានគំណិតកុហក់ទេហើយរឿងជំពាក់លុយគេវាជាការពិត។យ៉ាងណាមិញអ្នកនាង ខ្ញុង នៅយប់ថ្ងៃទី២០ខែតុ លាក៏បានបង្ហោះសារថ្មីមួយទៀតនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយប្រកាសវេរលុយទៅឲ្យសប្បុរ សជនវិញទាំងអស់និងសម្រេចលក់ផ្ទះលក់ឡានយកលុយធ្វើដើមទុនចុងក្រោយផងដែរ។
តារាកំប្លែង ខ្ញុង រៀបរាប់បែបនេះថាជំរាបសួរបងប្អូ នទាំងអស់គ្នានាងខ្ញុំមានរឿង៤គឺ១.នាងខ្ញុំសូមបាញ់លុយដែលបងប្អូនបាញ់ចូលយ កឱ្យនាងខ្ញុំត្រឡប់ទៅបងប្អូនវិញទាំងអស់សូមប ងប្អូនផ្ញើ វិក្ក័យបត្រដែលបានបាញ់ឱ្យខ្ញុំចូលក្នុងផេកនេះខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ។២.នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះក្នុងការពន្យារការបង់រំលោះប្រចាំខែមួយរយៈសិន ឬបើបងប្អូនណាចង់ទិញនាងខ្ញុំនិងលក់ផ្ទះដែលបានបង់រំលស់មួយរ យៈកន្លងមកនេះ។
៣.នាងខ្ញុំសូមប្រកាសលក់ឡានរបស់ប្ដីដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ។៤.ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ទុកពេលឲ្យនាងខ្ញុំរកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងប ងប្អូនទាំងអស់គ្នា។អ្នកនាង ខ្ញុង បានបន្ថែមថានា ងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្រ ឡាញ់អាណិតនឹងយល់អំពីនាងខ្ញុំនឹងប្ដី៕