តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី ២០ ខែតុលានេះថា ភ្នំភ្លើងមួយនៅប្រទេសជប៉ុនបានផ្ទុះឡើងនៅថ្ងៃពុធនេះ។ បានបញ្ចេញផេះទៅលើមេឃរាប់សិបគីឡូម៉ែត្រ ហើយបានព្រមានក្រុមមន្រ្តីដែលពាក់ពាន់ អំពីការគំរាមកំហែងនៃលំហូរកំអែលភ្នំភ្លើងនិងដុំថ្មធ្លាក់ចុះ។ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ភ្លាមៗ ណាមួយអំពីជនរងគ្រោះឬការខូចខាតនោះទេ។
ភ្នំភ្លើង Aso ជាគោលដៅទេសចរណ៍នៃកោះ Kyushu ភាគខាងត្បូង ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថាវាបានបញ្ចេញផេះកម្ពស់ ៣.៥ គីឡូម៉ែត្រ ឬស្មើនិង (២.២ ម៉ាយល៍) នៅពេលដែលវាបានផ្ទុះឡើងនៅប្រហែលម៉ោង ១១ ៈ ៤៣ នាទីព្រឹក (០២៤៣ GMT) ។