ភ្នំពេញ: នៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុងបានចេញមុខបកស្រាយនិងបញ្ជាក់ការពិតជាថ្មីរឿងជំ ពាក់បំណុលគេជិត៦០ម៉ឺនដុល្លារតាមរយ:សន្និសី ទសារព័ត៌មាននៅផ្ទះរបស់នាងផ្ទាល់។ការចេញមុខបំភ្លឺរបស់អ្នកនាង ខ្ញុង នេះបានធ្វើឡើ ងបន្ទាប់ពីមានការរិះគន់ថាជាការសម្តែងនិងរៀបចំគម្រោងបោកប្រាស់មហាជនជុំវិញរឿងរ៉ាវដែលជំ ពាក់បំណុលគេជាងកន្លះលានដុល្លារ។ដោយសារហេតុផលនេះហើយទើបនាងបានចេញមុខជាថ្មី។
និយាយបកស្រាយនៅមុខអ្នកសារព័ត៌មានអ្នកនា ង ខ្ញុង បានបញ្ជាក់ថានាងមិនបានកុហក់ឬបោក់ប្រាស់មហាជននោះទេអ្វីដែលខ្លួនទម្លាយរឿងជំពា ក់លុយគេជាងកន្លះលានដុល្លារនេះវាគឺជាការពិតដែលនាងផុងខ្លួនរយ:ពេលប្រមាណជាង៣ឆ្នាំកន្ល ងទៅនេះ។អ្នកនាង ខ្ញុង បន្តថាអ្វីទាំងអស់នេះវាពុំមែនជាការ រៀបចំសម្តែងដើម្បីកុហក់អ្នកគាំទ្រនិងមហាជនទេតែវាជាការពិតហើយការដែលទៅសារភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញគឺគោលបំណងឲ្យម្ចា ស់បំណុលទាំងអស់ដឹងថានាងមិនបានគេចវេសពីបញ្ហាឡើយ។ជាមួយគ្នានេះ ខ្ញុង ក៏បានបង្ហាញនូវចំនួនទឹកប្រាក់ដែលទទួលបានពីសប្បុរសជនតាមរយ:Acount ABA ដែលគិតត្រឹកព្រឹកថ្ងៃទី២០ខែតុលានេះផងដែរ។អ្នកនាង ខ្ញុង បានបញ្ជាក់ថាទឹកប្រាក់ដែលទ ទួលបានពីសប្បុរសជនគឺមានចំនួន៥៦៥ ៣៣. ៣៧ ដុល្លារហើយលុយនេះគឺជាការជួយពីសប្បុរស ជនទាំងអស់។តារាកំប្លែងអ្នកនាង ខ្ញុង ក៏បានប្រកាសជាសាធារ ណ:ដែរថាចំពោះទឹកប្រាក់ដែលនាងទទួលបានពីសប្បុរសជនជាង៥ម៉ឺនដុល្លារខាងលើនេះគឺបរិច្ចាគចំនួន៥០ភាគរយជួយដល់មន្ទីពេទ្យគន្ធបុប្ផានិងចា ស់ជរាចំណែក៥០ភាគរយទៀតផ្អឹបទុកសិនដើម្បីរកអ្នកជំនាញជួយព្រឹក្សាដោះបំណុលគេឬធ្វើដើមទុករកស៊ីបន្តទៀត៕