ភ្នំពេញ:រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០២១នេះបានចេញអនុក្រឹត្យលេខ២០០អ ន ក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរនិងប្រើប្រាស់ទូទាំ ងប្រទេសក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី។នេះជាការអបអរខួប៣០ឆ្នាំកិច្ចព្រមព្រៀងសន្តិភា ពទីក្រុងប៉ារីសនិងខួប៣០ឆ្នាំនៃការយាងនិវត្តន៍រ បស់ព្រះករុ ណាព្រះបាទសម្តេចព្រះនរោត្តមសីហ នុ”ព្រះបរម រតនកោដ្ឋ” ។
ទន្ទឹមគ្នានេះដែរធនាគារជាតិនៃកម្ពុជាក៏បានចេញសេចក្តីប្រកាសស្តីពីលក្ខណ:សម្គាល់នៃធនប័ត្រអ នុស្សាវរីយ៍ប្រភេទ៣០០០០រៀលគំរូថ្មីដែលសាធារ ណជនគ្រប់រូបត្រូវពិនិត្យនិងសម្គាល់ធនប័ត្រថ្មីនេះឲ្យបានច្បាស់លាស់ដើម្បីចៀសវាងការភាន់ច្រឡំផងដែរ។យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃក ម្ពុជាបានណែនាំនិងបង្ហាញដូចខាងក្រោម,
ក.លក្ខណៈទូទៅ ៖- ទំហំធនប័ត្រ : បណ្តោយ ១៧០ មម ទទឹង ៧៥ មម
– ពណ៌ចម្បងគឺពណ៌បៃតង ពណ៌ត្នោត និងព ណ៌ស្វាយ
ខ.ផ្ទៃខាងមុខ ៖- ផ្ទៃកណ្តាលខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆា យាល័ក្ខណ៍មើលចំពីមុខនៃព្រះករុណា ព្រះបាទសម្តេ ចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”នាឱកាសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃ ទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណីក្នុងព្រះបរមរាជវាំងភ្នំពេញ ព្រមជាមួយអក្សរ “បីម៉ឺនរៀល” នៅខាងក្រោម ។ ខាងឆ្វេងមានលេខ“៣០ ០០០”នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិ បាលនិងអគ្គបេឡាខិតមកក្រោមមានរូបចម្លាក់នា គក្បាល៥ នៅវិមានឯករាជ្យរាជធានីភ្នំពេញនិងមា នបង្អួចថ្លារាងចតុកោណស្មើបញ្ឈរកែងដែលមានសមាសធាតុជាប៉ូលីមើរនៅអមក្បែរនោះ។
-ផ្នែកខាងស្តាំ ខាងលើមានអក្សរ “ធនាគារជាតិនៃ កម្ពុជា” ខិតមកក្រោមលេខមាលាបោះពុម្ព ដោយទឹកខ្មៅពីរពណ៌ គឺតួមាលានិងលេខ “30” បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនិងលេខ ៦ ខ្ទង់ ទៀតបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ នៅពីក្រោមនោះមានលេខ “៣០០០០” និង “30000” និងមាន អក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោម។ នៅគែមខាងស្តាំនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ “30000”។
-ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហារ នៃព្រះរា ជាណាចក្រកម្ពុជានិងមានលេខ“30000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោមនោះ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០មម កាត់ទទឹង ផ្ទៃក្រ ដាសប្រាក់ពីលើដល់ក្រោម។ នៅជ្រុង ខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់និងនិមិត្តស ញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក ។
គ.ផ្ទៃខាងខ្នង ៖-ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ ព្រះឆាយា ល័ក្ខណ៍ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”និងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា នាឱកាសនៃការយាងនិ វត្តន៍មកកាន់មាតុភូមិវិញរបស់ ព្រះករុណា ព្រះបរមរត នកោដ្ឋ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ និងមា នអក្សរ “ បីម៉ឺនរៀល * នៅពីក្រោមនិងអក្សរ · L An niesame des Aando de Paris an 6 Cam bodge (1991 – 2001)នៅគែមក្រដាសប្រាក់។
-ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើងនូវរូបវិមានឯករា ជ្យនៅរាជធានីភ្នំពេញ ប៉មអេហ្វែល នៅទីក្រុងប៉ារី ស រូបសន្និសីទនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសឆ្នាំ១៩៩១ និងមានបង្អួចថ្លា រាងចតុកោ ណស្មើបញ្ឈរកែងមានសមាសភាពជាប៉ូលីមើរនៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាពទំហំ៤ម ម នៅផ្នែកខាងឆ្វេង។នៅជ្រុងលើខាងស្តាំមានលេ ខ “30000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ។
-ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ធនាគារជាតិនៃ កម្ពុជា”ខាងក្រោមមានចារឹកអក្សរ អបអរសាទរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(១៩ ៩១-២០២១)ខិតមកក្រោម មានអក្សរ BAN Q U E NATIONALE DU CAMBODGE ព្រមទាំងលេខ “2021” និងលេខ “៣០០០០” នៅពីក្រោមនោះ។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់មានរូប ភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញលេខ“30000”។
សេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថាចាប់ពីថ្ងៃចេញប្រកាសនេះតទៅធនប័ត្រអនុ ស្សាវរីយ៍ប្រភេទ៣០០០០រៀលត្រូវបានដាក់ឲ្យចរាចរទន្ទឹ មគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀតដែលត្រូវបានចេញផ្សាយកន្លងមក។សាធារណជនគ្រប់រូប ត្រូវពិនិត្យ-សម្គាល់ធនប័ត្រថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភាន់ ច្រឡំ៕