លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួល ពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី ១៦.១០ .២០២១ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង ចុះសហកាតណ៍ជាមួយកម្លាំងអធិការក្រុងព្រះសីហនុ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ឈ្មោះ ថង សម្បត្តិ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ រត់pass app បច្ចុប្បន្នស្នាក់ នៅភូមិរំដួលជើងភ្នំ សង្កាត់លេខ៣ ក្រុង.ខេត្ត ព្រះសីហនុ ( ឃាត់ខ្លួនត្រង់ចំណុចក្នុងបេនឡាន បុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ) ពាក់ព័ន្ធករណី ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ( ចាក់និងកូនកាំបិត ) កាល ពីវេលាម៉ោង ០៤:០០ នាទី ទាបភ្លឺ ថ្ងៃទី១០.១០. ២០២១ ត្រង់ចំណុចភូមិលេខ១ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ។
រឿងហេតុ: នៅវេលាម៉ោង ០៤:០០នាទី ទាប ភ្លឺ ថ្ងៃទី ១០.១០.២០២១ ជនរងគ្រោះឈ្មោះCHEN JIALI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន បានហៅ pass App របស់ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អោយដឹកទៅកន្លែងស្នាក់នៅ ពេលនោះ ជនរងគ្រោះស្រវឹងស្រា ដោយខឹងជនសង្ស័យ ដឹកហួសកន្លែងស្នាក់នៅ ជនរងគ្រោះបានជេ និងវ៉ៃជនសង្ស័យ ដោយទះ ០៣កំផ្លៀង ភ្លាមនោះ ជនសង្ស័យ បានយកកាំបិតចុងស្រួច នៅក្នុង pass app ចាក់ទៅលើជនរងគ្រោះ ចំពោះ ០១កាំបិត បណ្តាលឲ្យរបួសធ្ងន់ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យ បានគេចខ្លួនបាត់ ។
លុះរហូតដល់វេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី ១៦. ១០.២០២១ កម្លាំងអធិការក្រុង ព្រះសីហនុ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះសហការណ៍ជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ទោ សុខ ម៉េងអ៊ាង ធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ បានត្រង់ចំណុច ក្នុងបុរីសៀង ណាំ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ។ ក្រោយពេលសាកសួរចប់ យើងបានប្រគល់ជនសង្ស័យឈ្មោះ ថង សម្បត្តិ កម្លាំងឲ្យទៅកម្លាំងអធិការក្រុងព្រះសីហនុ ដើម្បីបន្តរនីតិវីធី ។