ការអប់រំមនុស្សអោយក្លាយជាធនធានមានប្រយោជន៍ដល់សង្គមគឺមិនងាយស្រួលនោះទេ ដោយសារតែបរិបទសង្គម កត្តាអូសទាញផ្សេងៗ ទើបបណ្ដាលអោយយុវជនជាច្រើនដើរផ្លូវខុស រហូតឈានដល់សង្គមស្អប់ខ្ពើមមិនឱ្យតម្លៃ ហើយក៏គ្មានការផ្ដល់ឱកាសកែប្រែឡើងវិញ ដូចពាក្យចាស់ពោលថា នៅផ្ទះមានមាតាបិតា នៅសាលាមានលោកគ្រូអ្នកគ្រូ ណែនាំអប់រំ ចុះនៅក្នុងសង្គមតើនរណាជាអ្នកទទួលខុសត្រូវអប់រំបន្ត?
ថ្មីៗនេះអ្នកនាង មាស សុវណ្ណរតនា ដែលបានសម្រេច ជ្រើសរើស យុវជន Tik Tok មួយក្រុមយកមកចុះកុងត្រា រួមការងារ ផ្នែកថតជាខ្សែរឿងអប់រំខ្លីៗ និង ផ្សព្វផ្សាយផលិតផល គ្រឿងសំអាងNUNA ក្រោមការដឹកនាំពីអ្នកនាង មាស សុវណ្ណរតនា ផ្ទាល់។ ការសម្រេចចិត្តយកប្អូនប្រុសដារ៉ា និងសមាជិកក្រុមមកចូលរួម ហាក់មិនមានការ ពេញចិត្តពីមហាជនឡើយ ដោយកន្លងមកយុវជនយុវនារីទាំងនេះ ធ្លាប់បង្ហាញសកម្មភាពវិដេអូសម្ដែងក្នុងបណ្ដាញសង្គមមិនល្អជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម។
ដោយឃើញមានមតិមហាជនជាច្រើនបានលើកឡើងពីសកម្មភាពមិនល្អទាំងនេះ អ្នកនាងមាស សុវណ្ណរតនា ក៏បានបង្ហោះសារ បង្ហាញអារម្មណ៍ ក្នុងចិត្តថា « បើគ្រាន់តែផ្ដល់ឱកាសឱ្យពួកគាត់បានកែប្រែអតីតកាលរបស់គាត់ ក៏បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានគំនិតអវិជ្ជមាន មិនផ្ដល់ឱកាស ឬឃើញពួកគាត់ដើរផ្លូវខុសហើយត្រូវតែជេស្ដីជាន់ពន្លិច មិនអាចទទួលយកបាន ។ បើគ្រាន់ទុកពេលបន្តិចឱ្យ NUNA កែប្រែសកម្មភាពរបស់ពួកគាត់រួច សុំបងប្អូនវាយតម្លៃចុះក៏មិនទាន់យឺតពេលដែរ NUNA មិនគាំទ្រវប្បធម៌បែកស្លុយឡើយ តែ NUNA រួមចំណែកផ្ដល់ឱកាសដល់ប្អូនៗបែកស្លុយដែលចង់កែប្រែ ចង់បង្ហាញសមត្ថភាព ចង់ស្គាល់គោលដៅ អ្វីដែលល្អនិងអ្វីដែលមិនល្អ។
NUNA ព្រមទទួលយកគ្រប់ការរិះគន់ជាន់ពន្លិចទាំងអស់ យើងនិងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីកែប្រែពួកគាត់ ។ ប៉ុន្តែស្ថិតលើពួកគាត់ផងដែរថាចង់កែប្រែឬចង់ទៅរកផ្លូវចាស់របស់គាត់វិញតែប៉ុណ្ណោះ គ្រប់សកម្មភាពដែលពួកគាត់ធ្វើគឺព្រោះតែជីវភាព តែគ្មានអ្នកបង្ហាញផ្លូវ ផ្លូវដែលដើរខុសហើយចង់កែប្រែក៏គ្មានឱកាស មុនក្រោយគឺមតិរិះគន់របស់បងប្អូនទាំងអស់ ជាអ្នករុញពួកគាត់ឲ្យដល់មាត់ជ្រោះ គ្មានថ្ងៃកែប្រែរួចទៅបន្ទោសសង្គម…»។
មាស សុវណ្ណរតនា រមែងលះបង់ច្រើនលើ ការជួយដល់ អ្នកដែលលំបាកៗ និងចុះជួយការងារមនុស្សធម៌ ជាបន្តបន្ទាប់ តាមបណ្តាខេត្តស្រុក មានទាំងអំណោយផ្ទាល់ខ្លួន និងពាំនាំអំណោយលោកស្រី ទ្រី ដាណា ទៅជួយអ្នកទីទ័លរាប់ភ្លេច។ ចំពោះយុវជន១ក្រុម. ដែលធ្លាប់សម្តែងTik Tok ប្អូនប្រុសតារា បានសម្រេចចិត្តមក បំពេញការងារជាមួយ ម្ចាស់គ្រឿងសំអាងមួយនេះ ត្រូវបានមហាជនមួយចំនួន លើកឡើងថាជាឱកាសល្អ កម្រមានហើយជា សំណាងមួយដែរ ព្រោះមានអ្នកចាំផ្តល់ឱវាទល្អៗ ជៀសវាងរិះគន់។ លើសពីនោះក្រៅពីកុងត្រា បានកញ្ចប់ថវិកា ក្រុមពួកគេនោះ បានថ្លៃម៉ោងបំពេញការងារថតសម្តែង និងប្រាក់ចំណេញពីការលក់ផលិតផលគ្រឿងសំអាងNUNA ទៀតផង។ សរុបបើមិនចាប់ឱកាសជារឿងស្តាយ ខណៈផលលាភ បានពីការផ្តល់ជូន គឺបានច្រើនផ្នែករួចទៅហើយ។