ភ្នំពេញ៖អ្នករត់ម៉ូតូឌុបម្នាក់ត្រូវនារីម្នាក់ចោទថាប៉ុនប៉ងរំលោភនិងប្លន់ខណៈដែលគ្នីគ្នារបស់នារីខាងលើ បានវាយយកម៉ូតូពីអ្នករត់ម៉ូតូឌុបនោះយកទៅបាត់ នៅម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ទីតាំងក្បែរប៉ុស្តិ៍ផ្សារថ្មី២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
បើយោងតាមការរៀបរាប់ពីបុរសជាអ្នករត់ម៉ូតូឌុបបានឲ្យដឹងថាមុនដំបូងនារីម្នាក់នោះបានហៅខ្ញុំឲ្យឌុបនាងហើយបន្ទាប់នាងក៏បានប្រាប់ថានាងគ្មានលុយទេរួចនាងឲ្យខ្ញុំជិះសិនទៅចុងក្រោយនាងក៏បបួលខ្ញុំមកផ្ទះសំណាក់ខ្ញុំមិនព្រមនាងក៏ស្រែកថាចោរលុះមួយសន្ទុះក្រោយមកមានបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានយោធា ភ្លេចរ៉ូតខោ មកឆោឡោ វាយយកម៉ូតូទៅបាត់ ផ្អើលអស់ប៉ូលីស២សង្កាត់ រុញដាក់គ្នា។ភ្លាមៗនោះក្រោយពេលកើតហេតុបុរសដែលជាអ្នករត់ម៉ូតូឌុបក៏បានប្រញាប់ប្រញាល់ធ្វើដំណើរទៅដាក់បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ដើម្បីឲ្យសមត្ថកិច្ចជួយដោះស្រាយស្វែងរកម៉ូតូខ្លួនមកវិញ ដោយលោកបានបញ្ជាក់ថារឿងស្រ្ដីនោះចោទប្រកាន់យ៉ាងណានោះលោកមិនខ្វល់ទេសំខាន់ឲ្យតែបានម៉ូតូមកវិញ ព្រោះជីវិតរបស់គាត់រស់ពឹងនៅលើម៉ូតូនេះហើយ ៕