ភ្នំពេញ៖ បុរសភេទទីបីម្នាក់បានសម្រេចចិត្តយកខ្សែមកកងកសម្លា ប់ខ្លួនឯងជាប់ជាមួយនឹងចំរឹងដែកនៅក្នុងបន្ទប់ជួលនៅដោយសាតែមានវិបត្តិផ្លូវចិត្តទុក្ខឲ្យប្អូនស្រីរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯងនៅលើសមុទ្រទឹកភ្នែក ដ៏ក្រៀមក្រំជាទីបំផុត។ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៣៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិ០២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ជនរងគ្រោះមាន ឈ្មោះ ហៅក្រៅថា ស្វិត ជាបុរសភេទទីបី មុខរបរជាអ្នកលក់កាហ្វេ បច្ចុប្បុន្ន ជួលបន្ទប់គេស្នាក់នៅជាមួយនឹងប្អូនស្រី ក្នុងភូមិ០២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងអ្នករស់នៅជិតខាងបានលួចខ្សឹបប្រាប់ឲ្យបានដឹងថា នៅមុនពេលកើតហេតុរូបគេជាមួយនឹងប្អូនស្រីបាននាំគ្នាឆុងកាហ្វេលក់ដូរដូចជាសព្វមួយដងធម្មតា ក្រោយមកជនរងគ្រោះក៏បានក្រោកដើរចូលទៅក្នុងបន្ទប់ជួលបាត់រហូតមិនឃើញត្រឡប់មកកន្លែងលក់កាហ្វេវិញនោះទេ ទុកឱ្យប្អូនស្រីនៅលក់កាហ្វេតែម្នាក់ឯងនៅខាងមុខផ្ទះ ខណៈពេលនោះប្អូនស្រីស្មានតែបងស្រីរបស់ខ្លួនចូលទៅសម្រាន្តហើយក៏មិនបានចាប់អារម្មណ៍អ្វីទាំងអស់ រហូតមកដល់ម៉ោង០៦នឹង៣៥នាទីទើបខ្លួនជាប្អូនក៏បានដើរទៅកន្លែងបន្ទប់ជួលហើយឃើញទ្វារគន្លឹះពីខាងក្នុងទើបខ្លួនយកដៃគោះទ្វាហៅបងឲ្យក្រោកឡើងយប់ហើយជួយប្រមូលអីវ៉ាន់ទុកតែមិនឮសូបងឆ្លើយក៏មានការសង្ស័យទើបរត់ទៅហៅអ្នកជិតខាងឲ្យមកជួយគោះទ្វារមើល ស្រាប់តែឃើញបងរបស់ខ្លួនចងកនឹងខ្សែជួបជាមួយនឹងចំរុឹងដែកស្លា ប់បាត់ទៅហើយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល។
ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុត្រួតពិនិត្យមើលរួចរាល់ក៍បានយកខ្សែមកចងហ៊ុមព័ទ្ធកុំឱ្យមានអ្នកចេញចូលហើយទាក់ទងទៅលោកគ្រូពេទ្យមកយកសំណាកជនរងគ្រោះទៅធ្វើតេស្តរកកូវីដ ១៩ជាមុនសិន ទើបដឹងថាជនរងគ្រោះអវិជ្ជាមានកូវិដ ១៩ ទើបប្រគល់សពទៅឲ្យសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យដើម្បីប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។