ភ្នំពេញ:អ្នកគាំទ្រនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីតារាកំ ប្លែងនាយ ពែកមី បានបង្ហោះថាភរិយារបស់ខ្លួនត្រូវបានវិញ្ញាណមនុស្សប្រុសចូលសណ្ឋិតពេលត្រឡប់មកពីស្រុកកំ ណើតខេត្តស្វាយរៀង។ទន្ទឹមគ្នានៃការចែករំលែកនូវរឿងហេតុដ៏ព្រឺសម្បុរពី សំណាក់នាយ ពែកមីនេះដែរភ្លាមៗនោះគេសង្កេត ឃើញមានការសួរនាំជាច្រើនពីមហាជនចង់ដឹងថាជាការពិតឬយ៉ាងណា។ប៉ុន្តែក៏មានខ្លះទៀតបានធ្វើ ការរិះគន់ថាបំពុងសង្គម។
ដើម្បីជាការបកស្រាយតារាកំប្លែងនាយពែកមី បា នបង្ហោះរូបភាពនិងវីដេអូជាបន្តបន្ទាប់ដោយបានបង្ហាញនូវរឿងហេតុជាក់ស្តែង។ក្នុងនោះនាយ ពែកមី បានរៀបរាប់ថា”ដោយសាមានបងប្អូនជេរខ្ញុំរឿងខ្ញុំទៅរកគ្រូនិងព្រះសង្ឃស្រោចទឹកថាខ្ញុំអបិយជំ នឿ។ដូចនេះខ្ញុំសុំផុសវីដេអូមូលហេតុដែលខ្ញុំទៅរកព្រះសង្ឃនិងគ្រូគឺមកពីប្រពន្ធខ្ញុំមានវិញ្ញាណមនុ ស្សប្រុសចូលក្នុងខ្លួនគាត់។នាយ ពែកមី បានបន្តថាបងប្អូនដែលមិនជឿ គឺដូចខ្ញុំពីមុនអញ្ចឹងដែរហេីយទាល់តែប៉ះលេីគ្រួសារផ្ទាល់ ទេទេីបព្រឺក្បាលខ្ញុំជឿហេីយ។លោកថាក្រោយកើត មានបញ្ហានេះឡើងពេលនេះលោកបាននាំប្រពន្ធទៅស្រោចទឹករួចរាល់ហេីយនៅវត្តឈូក ស្រុកកំ ចាយមា ខេត្តព្រៃវែង ។ពែកមី បានបន្ថែមទៀតថាចំពោះប្រពន្ធលោកមានអាការ:ចម្លែក(វិញ្ញាណសណ្ឋិត)នោះគឺតាំងពីនៅឯស្រុកកំណើតខេត្តស្វាយរៀងពោលគឺក្រោយពេលភរិយាបានទៅបេះផ្លែរំពាក់ព្រៃនៅក្នុងភូមិចាស់១ក ន្លែងក្បែរផ្ទះម្តាយខ្លួនតែម្តង៕