ខេត្តបាត់ដំបង៖ តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កាលពីថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៣៥នាទី ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការ ងារប្រឆាំងគ្រឿង ញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យ សហ ការជាមួយកម្លាំងក្រុមអន្តរាគមន៍ ប្រឆាំងបទ ល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាបករណីជូញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ក្នុងបទ ល្មើ សជាក់ស្តែងនៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មាន ឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ ថៃ សុវណ្ណៈ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំ បងខេត្តបាត់ដំបង។
*វត្ថុតាងចាប់យកបានរួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ទម្ងន់ ២៥៧,៦៥ក្រាម ទាំងសម្បក និងទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់) ។ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្ននគរបាល បាននឹងកំពុងរៀបចំសំ ណុំរឿងនិងបញ្ជូនទៅតុលាការ អនុវត្តតាមផ្លូវច្បាប់។