ព្រះសីហនុ: ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩និង០០ នាទីយប់ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គិភ័យ មួយបានកើតឡើងឆេះផ្ទះចំនួន០១ខ្នង សង់អំពីឈើ ប្រកស័ង្កសី ទំហំ ទទឹង ៤,៥ម៉ែត្រ បណ្តោយ១០ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ កែវ ពៅ ភេទស្រី អាយុ ៥៧ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។ខូចខាត៖ ផ្ទះព្រមទាំងសម្ភារ:នៅក្នុងផ្ទះទាំងស្រុង ។
តាមការបំភ្លឺរបស់ឈ្មោះ លី ក្បក ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ថា ម្តាយរបស់គាត់មានជំងឺ រ៉ាំរ៉ៃប្រចាំកាយយូរ ហើយតែងតែខឹងឈ្លោះជាមួយគាត់ មុនពេលកើតហេតុ គាត់បានទៅប្រាប់ឪពុកគាត់ នៅផ្ទះផ្សេងគ្នាថា ម្តាយខ្លួនមានសាំង និងបានយកសម្បកកេះចូលបន្ទប់ ។ គ្រាន់តែប្រាប់រួចប្រពន្ធគាត់ ទូរស័ព្ទមកប្រាប់ថា ម្តាយគាត់ដុតផ្ទះគាត់ឆេះហើយ ពេលគាត់មកដល់ក៏ឃើញផ្ទះឆេះអស់បាត់ទៅហើយ ។មូលហេតុ៖ ខឹងកូននិងមានជំងឺប្រចាំកាយដុតផ្ទះខ្លួនឯង ។ករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យម្ចាស់ផ្ទះឈ្មោះ កែវ ពៅ ស្លាប់នៅក្នុងបន្ទប់តែម្តង ។ ករណីនេះរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានស្រុកព្រៃនប់ចេញ អន្តរាគមន៍ចំនួន០១ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្ត ៕