អ្នកសង្កេតការណ៍លើកិច្ចការអាហ្គានីស្ថានបាននិយាយថា «កេរ្តី៍ឈ្មោះអាក្រក់របស់ តាលីបង់ នៅតែតាមប្រមាញ់ពួកគេ នៅក្នុងប្រទេស អាហ្គានីស្ថាន ចំពោះសកម្មភាពខុសឆ្គង ដែលពួកគេ បានប្រព្រឹត្តិ ប្រឆាំង និងជនសុីវិលជាពិសេស នៅពេលដែលសមាជិកចលនានេះ។ ថ្មីៗនេះបានវាយប្រហារស្ត្រីក្នុងអំឡុង ពេលធ្វើបាតុកម្មទាមទារសិទ្ឋិ របស់ពួកគេ នៅទីក្រុងកាប៊ុល ដែលមានន័យថាការត្រឡប់ទៅសម័យមុន ក្រោមការ អនុវត្តន៍របស់ តាលីបង់អយុត្តិធម៌»ដូចដែលពួកគេបានពិពណ៌នា។
ក្រុមអ្នកសើុបអង្កេតជឿថា ក្រុមអ្នកសារព័ត៌មាននិង កញ្ចក់កាម៉ារា ជាវត្ថុតែមួយគត់ដែល មានសមត្ថភាពបង្ហាញពីមុខមាត់ពិត ពីចលនាតាលីបង់ទៅកាន់ពិភពលោកទាំងមូលបាន។ អ្នកសារព័ត៌មាននៅ អាហ្គានីស្ថានមានការព្រួយបារម្មណ៍ថា ការរិតត្បិតរបស់ពួក តាលីបង់អាចធ្វើអោយប៉ះពាល់ ដល់សេរីភាពសារព័ត៌មាន និងអនាគតនៃការងាររបស់ពួកគេនៅក្នុងប្រទេស។