ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ នៅវេលាម៉ោង២ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យម្នាក់បានបោះគ្រឿងញៀនចោល ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង ក្នុងក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ក្រោយទទួលបានព័ត៌មានភ្លាម នៅវេលាម៉ោង៣ព្រឹកនាថ្ងៃខែឆ្នាំដដែល កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍បានទៅចុះទៅទីតាំងកើតហេតុខាងលើព្រមទាំងបានទទួលយកវត្ថុតាងមួយថង់មានដូចខាងក្រោម ៖
១.ថ្នាំគ្រាប់ផ្កាឈូកMDMA ចំនួន៧២ក្រាម, ២.ថ្នាំគ្រាប់ពណ៌ប្រផេះMDMA ៣០០ក្រាម, ៣.ក្រាមពណ៌ស(កេតាមីន) ១៦០ក្រាម, ៤.យ៉ាសាប៉ាម ១១៥គ្រាប់ ។ សរុបទាំងអស់៖ ប្រភេទ MDMA ចំនួន៣៧២ក្រាម បូកនឹងប្រភេទកេតាមីន១៦០ក្រាម សរុបមានចំនួន៥៣២ក្រាម ដែលជារបស់ជនសង្ស័យ ។លុះដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទីព្រឹក កម្លាំងជំនាញ់ខណ្ឌបានសាហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគររាជធានីភ្នំពេញ បានចុះទៅដល់ទីតាំងកើតហេតុជនសង្ស័យឈ្មោះ សាន្ត វិសាល បានជួលស្នាក់បណ្ដោះអាសន្នលេខB2 ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ដោយមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ចែ សុង បានអនុញ្ញាតិអោយធ្វើការឆែកឆេរលំនៅដ្ឋានខាងលើ ជាលទ្ធផលមិនមានអ្វីគួរអត់កត់សំគាល់ឡើយ៕