ភ្នំពេញ ៖ មនុស្សប្រុសស្រីជាច្រើននាក់ ត្រូវបានកម្លាំងចម្រុះ របស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះឃាត់ខ្លួនមនុស្សជាង៣០នាក់ នៅក្នុងភោជនីយដ្ឋាន និងបារយីហោ BATTOUN នៅអគារ SAMAI SQUARE កាលពីវេលាម៉ោងវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅ តាម បណ្តោយ ផ្លូវ៣៣៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍មកថា ទីតាំងហាង ភោជនីយដ្ឋាន និងបារយីហោ BATTOUN នៅ អគារ SAMAI SQUARE ខាងលើនេះ គឺបានលួចបើកដំណើរការ ជួបជុំ ផឹកស៊ីល្មើស នឹងវិធានការរដ្ឋបាលរបស់សាលារាជធានី ភ្នំពេញ ទើបកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌទួលគោក និងកម្លាំងអន្តរាគមន៍ ខណ្ឌទួលគោក ចុះមកធ្វើការឃាត់ខ្លួន មនុស ប្រុស ស្រី ជាង ៣០ នាក់ ក្នុងនោះមានទាំង បុគ្គលិក និង ភ្ញៀវ ផងដែរ។ក្រោយការឃាត់ខ្លួនមនុស្ស ទាំងជាង៣០នាក់ នេះរួចសមត្ថកិច្ច បានទាក់ទងហៅក្រុមគ្រូពេទ្យ ចុះ យកសំណាកធ្វើតេស្ត ភ្លាមៗ ជាចេញលទ្ធផល គឺអវិជ្ជមានទាំងអស់រួចបញ្ជូនខ្លួនបន្តទៅកាន់អធិកាដ្ឋា ន ខណ្ឌទួលគោកធ្វើការ ពិន័យជាប្រាក់តាមច្បាប់កូ វីដ ១៩ ៕