ខេត្តស្ទឹងត្រែង:ត្រយ៉ងគឺជាសត្វស្លាបមួយប្រភេទដែលត្រូវបានអភិរក្ស ដោយសារតែបក្សីប្រភេទនេះកំពុងស្ថិតក្នុងបញ្ជីក្រហម ដែលស្ទេីតែនឹងផុតរលុតពីភពផែនដីទៅហេីយ ។ តែថ្មីៗសត្វត្រយ៉ងចង្កំក-ស ត្រូវគេប្រទះឃេីញ១ហ្វូង នៅចំណុចភូមិកោះស្រឡាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
លោកឡេង ថុល មន្ត្រីអង្គការអភិរក្សសត្វត្រយ៉ងប្រចាំខេត្តស្ទឹងត្រែងហៅកាត់ACCB(Angkor Center for Conservation of Biodiversity)បានឲ្យដឹងថា សត្វត្រយ៉ងចង្កំក-ស គឺជាសត្វកម្រ ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្សសត្វស្លាប។ ហេីយបច្ចុបប្បន្នសត្វត្រយ៉ងត្របានប្រទះឃេីញរកសុីតាមត្រពាំងក្បែៗស្រែនិងចំការអ្នកស្រុក ស្ថិតក្នុងភូមិកោះស្រឡាយ ។លោកបន្តថា កាលពីចាប់ផ្តេីមអភិរក្សដំបូងគឺវាមានតែ៤ទៅ៥ក្បាលប៉ណ្ណោះ តែក្នុងរយ:ពីរខែចាប់ពីខែសីហា រហូតមកដល់ខែកញ្ញា ឆ្នាំ២០២១នេះ វាមានចំនួនកេីនឡេីងរហូតដល់ទៅ៨៣ក្បាលហេីយ។
ទន្ទឹមនឹងចំនួនកេីនឡេីងយ៉ាងដូច្នេះ លោកថា ក្រុមការងាររបស់លោកនឹងធ្វេីការស្រាវជ្រាវបន្តទៀត ឲ្យបានច្បាស់លាស់ ក្រែងពួកវាបានហោះហេីរចេញពីតំបន់អភិរក្សផ្សេងៗ ហេីយមកតាំងលំនៅរស់នៅតំបន់នេះវិញ។លោកបន្តទៀតថា សត្វត្រយ៉ងចង្កំក-ស វាមានប្រយោជន៍ខ្លាំងសំរាប់បរិស្ថាន វាសុីកូនកង្កែប ក្អាត់ ជន្លេន និងសត្វល្អិតមួយចំនួនទៀតជាអាហារ ។ ហេីយភាគច្រើនពួកវាធ្វេីសប្បុកលេីដេីមឈេីធំខ្ពស់ និងមានទីជម្រកនៅតាមតំបន់ ខ្ពង់រាប ព្រៃភ្នំ ជាព្រៃល្បោះ ព្រៃស្រោង ដែលសំបូរទៅដោយប្រភពទឹក ដូចជា ថ្លុក ត្រពាំង បឹងបួរ អូរ ព្រែក ស្ទឹង និងទន្លេ ជាដើម ។
គេអាចសម្គាល់សត្វប្រភេទនេះបានដោយសារតែ វាមានពណ៌ស១កង់ នៅព័ទ្ធជុំវិញ “ក”ត្រង់ផ្នែកខាងក្រោមនៃកញ្ចឹងក បន្តិច ដែលមានសណ្ឋានឬលក្ខណះដូចចង្កំឫប្រឡៅអញ្ចឹង ដូច្នេះហើយទើបចាស់បុរាណហៅថាសត្វត្រយ៉ងចង្កំក-ស។លោកឡេង ថុល ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅភូមិកោះស្រឡាយផងដែរ ដែលកន្លងមកបានសហជាមួយអង្គការរបស់លោកបានយ៉ាងល្អប្រសេីរ ហេីយលោកសង្ឃឹមថាសតហវត្រយ៉ងចង្កំក-ស នឹងមានចំនួនច្រេីនជាងនេះទៅថ្ងៃអនាគតផងដែរ។