ភ្នំពេញ:ខណ:ដែលអាជីពសិល្ប:ត្រូវជាប់គាំង២ឆ្នាំព្រោះជំងឺកូវីដ-១៩នោះតារាចម្រៀងវ័យក្មេងនាយ ចឺម បច្ចុប្បន្នត្រូវបានគេមើលឃើញថាតារាប្រុសរូបនេះបែរមកចាប់មុខរបរថ្មីលើវិស័យអនឡាញវិញម្ត ង។តារាចម្រៀងមានដើមកំណើតពីទឹកដីខេត្តកំពង់ស្ពឺនាត ចឺម បានបញ្ជាក់ប្រាប់ឲ្យដឹងថាចំពោះមុខរបរថ្មីលើវិស័យអនឡាញសព្វថ្ងៃគឺលោកឡាយលក់ផ លិតផលធុងបាស់ដើម្បីរកប្រាក់ចំណូលបន្ថែមក្រោ យការងារសិល្ប:ត្រូវផ្អាក់មួយសន្ទុះធំមកហើយ។
នាយ ចឺម និយាយថា “មុខរបរលើវិស័យអនឡាញនេះខ្ញុំទើបតែចាប់ផ្តើមឡាយលក់បានប្រមាណជាងមួយខែប៉ុណ្ណោះព្រោះបើចាំតែពឹងលើសិល្ប:មិ នដឹងថាពេលណាស្ងប់កូវីដអាចបើកការប្រគុំតន្រ្តីវិញឡើយ”។ចឺម បានបន្តទៀតថាបើមិនខំរកតើបានចំណូលម កពីណាដូច្នេះមានតែតាមគេតាមឯងសិនទៅក្នុងដំ ណាក់កាលនេះក្រែងបានប្រាក់ខ្លះដោះស្រាយជីវ ភាព។ម្យ៉ាងការលក់ធុងបាស់នេះក៏ទទួលបានការគាំទ្រច្រើនពីអតិថិជនផងដែរ។បន្ថែមពីនេះនាយ ចឺម បានលើកឡើងថាសម្រាប់សិល្ប:សព្វថ្ងៃគឺមានតែការឡើងតាមប៉ុស្តិ៍ទូរទស្ស ន៍ក្នុង១ខែ៣ឬ៤ដងទេពោលគឺវាមិនច្រើនដូចមុនដែលស្ទើររកពេលសម្រាក់គ្មានឡើយ។ចំណែកចំ ណូលប្រចាំខែក៏ត្រូវបានបង់ព្រោះតែគ្មានទីផ្សាចេ ញច្រៀងនាអំឡុងពេលជំងឺកូវីដ-១៩នេះ៕