ភ្នំពេញ៖ ក្រសួងធនធានទឹកនឹងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩កញ្ញាដល់ថ្ងៃទី៥តុលាឆ្នាំ២០២១នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរដោយសាររងឥទ្ធិពលសម្ពាធទាប។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១បានបញ្ជាក់ថា ព្រះរាជាណាចក្រ កម្ពុជា ទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។ បន្តពីថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធសម្ពាធទាបក៏នឹងកកើតឡើងសារជាថ្មីអូសបន្លាយលើប្រទេសថៃ ប្រទេស ឡាវ និងប្រទេសវៀតណាម ។
ក្រសួងបន្តថាស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សសេ នឹងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ ចាប់ពីថ្ងៃទី២-៥ ខែតុលា កម្រិតទឹកភ្លៀងអាច កើនពីតិចទៅប៉័ង្គរ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃរាជធានី-ខេត្ត នៅវាលទំនាបភាគខាង ក្រោម និងបណ្តាខេត្តជាប់នឹងប្រទេសវៀតណាម ។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥នឹងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ៕