កណ្ដាល: ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទី (ម៉ោងដឹង)ករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន ចំណុចកើតហេតុ ផ្ទះជនរងគ្រោះឈ្មោះ បាន គីមហៀង ភូមិស្វាយលាប ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ បាន គីមហៀង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិស្វាយលាប ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។
វត្ថុតាងចាប់យក៖
-ខ្សែក្រណាត់រ៉ូបចងចង្កេះមនុស្សស្រី ពណ៌ផ្កាឈូក ប្រវែង ១,៦០ ម៉ែត្រ ចំនួន ០១។សភាពនៃរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ភឿង គន្ធា ភេទស្រី អាយុ ២០ឆ្នាំ ត្រូវជាក្មួយបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា៖ មីងបង្កើតរបស់ខ្លួនឈ្មោះ បាន គីមហៀង មានវិបតិ្តរឿងជំពាក់ប្រាក់របស់គេ និងមានទំនាស់បងប្អូនមិនត្រូវគ្នា ហើយរស់នៅផ្ទះតែម្នាក់ឯង ។លុះដល់ថ្ងៃខែឆ្នាំកើតហតុខាងលើ វេលាម៉ោង ៨និង៣០នាទី (ម៉ោងដឹង) ខ្លួន និងក្រុមជាងកម្មករសំណង់ ដែលមីងបង្កើតរបស់ខ្លួន ឈ្មោះ បាន គីមហៀង បានជួលមកសាងសងរោងទុកសម្រាប់លក់ដូរនៅមុខផ្ទះ មិនឃើញជនរងគ្រោះចេញពីក្នុងផ្ទះដូចសព្វដង ហើយចាក់គន្លឹះទ្វារផ្ទះទាំងមុខទាំងក្រោយ ភ្លាមនោះរូបខ្លួន និងក្រុមជាងកម្មករសំណង់ ក៏នាំគ្នាមើលតាមបង្អួចផ្ទះខាងជើង បានឃើញជនរងគ្រោះ ចងកស្លាប់ជាប់ដែកជំរឹងគោងបង្អួចបន្ទប់ខាងក្នុងផ្ទះ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ធំ ។
ក្រោយមកកម្លាំងជំនាញ ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ធំ និងមានការចូលរួមពី ក្រុមប្រឹក្សាមេឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសព យ៉ាងហ្មត់ចត់ពិនិត្យឃើញថា៖ សាកសព មានស្នាមជាំទ្រុឌស្បែកកាត់ទទឹងក ផ្នែកកខាងមុខ ព័ន្ធទៅក្រោយដល់កញ្ចឹងក ប្រវែង ០,២៤ សង់ទីម៉ែត្រ ចំពោះដងខ្លួន និងអវជីវ: ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ បន្ទាប់មកក្រុមគ្រូពេទ្យប្រតិកម្មរហ័សប្រយុទ្ធប្រឆាំងជងឺកូវិដ១៩ ប្រចាំស្រុកពញាឮ បានធ្វើសំណាក រកជំងឺកូវិដ១៩ លទ្ធផល អវិជ្ជមាន ។សន្និដ្ឋាន៖ សាកសពស្លាប់ដោយសារ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕