ភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣៥ នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវហាណូយស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ បង្កឡើងដោយរថយន្តកុងតឺន័របុកជាមួយនឹងរថយន្តព្រូស។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BD-4194 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីត្បូងមកជើង ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុក៏មានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-9307 ថយក្រោយចេញពីក្រុមហ៊ុនស្រាបតែមានរថយន្តព្រូសមួយគ្រឿងបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានបុកជាមួយនឹងកុងតឺន័រនោះពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណុំក្រោយកើតហេតុរថយន្តកុងតឺន័របានព្យាយាមបើករត់គេចតែត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់បានប្រគល់ឱ្យសមត្ថកិច្ច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកឃើញភាពជាក់ស្តែងក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ២ ទៅអែបខាងទុកពេលឲ្យដោះស្រាយគ្នាតាមសន្តិវិធីដើម្បីបញ្ចប់រឿងនៅនឹងកន្លែង។