តារាកម្សាន្ត: កាលពីពេលថ្មីៗនេះ ក្នុងកំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ១) តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានសាងភាពភ្ញាក់ផ្អើលដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រលោក ក្រោយបានបង្ហោះសាររំលឹករឿងរ៉ាវអនុស្សាវរីយ៍ជាមួយអ្នកម្តាយជាទីស្រឡាញ់របស់លោក ក្រោយពេលដែលម្តាយរបស់លោកទទួលអនិច្ចកម្មអស់រយ:ពេលជាង៣ខែ ដោយតារាប្រុសរូបនេះបានបង្ហោះសារយ៉ាងដូច្នេថា៖
វេនកាន់បិណ្ឌ បិណ្ឌ១នៅវត្តភ្នំប្រសិទ្ធក្រោម រាល់ឆ្នាំធ្វើបុណ្យនៅទីនេះជាមួយម៉ាក់ តែឆ្នាំនេះម៉ាក់ទៅបានសុខហើយ🙏ចងឆ្នាំនេះកូនចៅជាអ្នកកាន់ម្តងវេណម្តង🙏 សមកុសលផលបុណ្យទាំងអស់ឧទិសជូនដល់អ្នកម្តាយលីសុខានឹងញាត្តិការដែលបានចែកឋានទៅ🙏 ជនបុណ្យផងណាបងប្អូនទាំងអស់គ្នា🙏
សូមរំលឹកផងដែលថា អ្នកម្តាយរបស់តារាចម្រៀងដ៏ល្បីលោក ឆន សុវណ្ណរាជ បានទទួលមរណភាពដោយសាររោគលើសឈាមនឹងគាំងបេះដូង កាលពីថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ដោយបានបន្សល់ទុកជាក្តីស្តាយស្រណោះជាខ្លាំងដល់ក្រុមគ្រួសាររបស់លោក៕