កាលពីល្ងាចថ្ងៃទី២០ កញ្ញា ២០២១ អ្នករៀបចំការប្រកួត Miss Grand Cambodia 2021 បានប្រមូលផ្តុំស្រីស្អាតៗ ជាបេក្ខភាព មានចំនួន២៥ខេត្តក្រុង មកប៉ះគ្នា បែបឈុតBikini រំលេចដងខ្លួនអស់ស្ទះ។ ម្នាក់ៗបង្ហាញភាពជឿជាក់លើ ការដើរអេនអន និងសមត្ថភាពរៀងៗខ្លួន ដែលធ្វើអោយអ្នកដាក់ពិន្ទុពិបាកសម្រេច ព្រោះឆ្នាំបវរកញ្ញា ចូលរួមប្រកួត មានភាពស្រស់សោភា ក្លាហាន ទេពកោសល្យនិងដងខ្លួន កម្ពស់ត្រូវខ្នាតតែម្តង។
បើទោះជាកម្មវិធីដ៍ទាក់ទាញនេះ មានការ មិនសប្បាយចិត្តពីការរៀបចំតែឃើញថា ក្រុមការងារ អ្នកគ្រប់គ្រង ក៍ដូចជាបេក្ខភាព មិនចុះចាញ់ការរិះគន់របស់មតិមួយចំនួនឡើយ។ នាចុងបញ្ចប់ដំណើរការកម្មវិធី នៅតែអាចធ្វើបានតាមគម្រោងទុកហើយ វេទិកាមួយនេះបានក្លាយជា ការតាមដានជាថ្មីថាឆ្នាំ២០២១នេះ ស្រីស្អាតមួយរូបណាឈ្នះមកុដ ក្លាយជាតួឯក បានទាំងសម្រស់បានទាំងចំណេះដឹង ដើម្បីឆ្ពោះទៅឆាកអន្តរជាតិ។
តាមប្រភពទម្លាយថា ការប្រកួត នៅក្នុង ស្ថានភាព កូវីត Miss Grand Cambodia ។តេីអ្នកដឹងទេ នៅពីក្រោយភាព រិះគន់ របស់អ្នកគ្រប់គ្នា វាមានរឿង អ្វី កេីតឡេីងជាច្រេីនដែលយេីងមិនដឹង ។ ទីតាំងមា ន សភាពចាស់ មិនមែនគេ មិនដឹង ប៉ុន្តែខាង ទីតាំងគេ មិនបានរៀបចំជូន ដោយសារតែ ស្ថានភាព កូវីត គេគ្មាន បុគ្គលិក ធ្វេីការ ម្យ៉ាង វិញ ទៀត គឺពិតជា ពិបាករកទីតាំង សម្រាប់ការ ប្រកួតមួយនេះខ្លាំងណាស់ នៅក្នុង ស្ថានភាព នៃ ជំងឺ កូវីតនេះ សណ្ឋាគារ ដែលគ្រោងទុក មិន អនុញ្ញាត អោយមាន មនុស្ស ច្រេីន ។
ងាកមករឿង ដែលយេីង នឹកស្មានមិនដល់វិញ ដែលយេីង គួរតែ សរសើរ ចំពោះ ម្ចាស់ កម្មវិធី និង បុគ្គលិក របស់ក្រុម ការងារ Miss Grand Cambodia គឺពួកគាត់ពិតជា ខិតខំជាមួយការងារមួយនេះខ្លាំងណាស់ តាមដឹងមក នៅពីក្រោយឈុត Bikini ដែលស្រស់ស្អាត និងប្លែកគ្រប់ឈុតនោះ គឺបានមកពី ការច្នៃប្រឌិត របស់ ម្ចាស់កម្មវិធី ។ ជា ពិសេស គឺ ក្រុមការងារតែម្តង គឺច្នៃចេញចាប់ម៉ូត ដេរ ភ្លាមៗ ដោយខ្លួនឯង ដោយសារតែ ខាង ជាងកាត់គេ ធ្វេីមិនទាន់ សម្រាប់ កម្មវិធី ។ ដូច្នេះ លោក អុិន សុភិន បានអោយក្រុមការងារ ( បងវិមាន ) ទៅទិញក្រណាត់ សារ៉ុង យកមកច្នៃដេរ សម្រាប់ បេក្ខនារី នៅទៅនោះ ភ្លាមៗតែម្តង។
នេះ ជារឿងដែលយេីង គួរតែ កោតសរសើរចំ ពោះ ម្ចាស់កម្មវិធី ក៏ដូចជា បុគ្គលិក របស់ Miss Grand Cambodia ជា ពិសេស បេក្ខនារីរបស់យេីងផងដែរ គឺ ប្រកួត បែប រួមរួប សាមគ្គី គ្នា ដេីម្បីអោយ កម្មវិធី ទៅមុខបានដោយរលូននិង អស្ចារ្យ ជាទីបំផុត ។
សូមអរគុណ ចំពោះ កម្មវិធី ដែលបាន ខិតខំ និង ព្យាយាម បេីទោះបីជា ជួប បញ្ហា អ្វីកេីតឡេីង គឺ ខាង កម្មវិធី បានបញ្ចប់ទៅដោយ ភាព ស្រស់ស្អាត និងគួរអោយ កោតសរសើរ ។
ការប្រកួតឈុត តំណាងជាតិ ធ្វើឡើងនាយប់ថ្ងៃទី២៣ កញ្ញា ២០២១វេលាម៉ោង៧យប់។ ចំណែករាត្រីលើក មកុដ ប្រារព្ឋឡើងនៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២១ ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តីលេខ៥ផងដែរ។