ភ្នំពេញ៖ស្ត្រីចំណាស់ម្នាក់ស្លាប់ក្នុងភ្លើងក្រោយពីបុរសម្នាក់មានសតិមិនគ្រប់គ្រាន់ (បែកថ្នាំ)ដុតបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង ០០និង០០នាទីយប់រំលងអាធ្រាត ថ្ងៃច័ន្ទ ១៤កេីត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២១ មានករណីអគ្គីភ័យ មួយកន្លែងកើតឡើងនៅ ស្ថិត តាម ផ្លូវ លំ ភូមិ ដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះឈ្មោះ រស់ ហ៉ឹមយ៉ា ភេទស្រី អាយុ ៨០ឆ្នាំ មុខរបរ : នៅផ្ទះ(ស្លាប់) ។
មូលហេតុ៖ ដុតផ្ទះបង្កជាអគ្គិភ័យ
ខូចខាតសំភារះ ឆេះ ផ្ទះឈេីលេីថ្មក្រោម ទំហំ ៨ម៉ែត្រ × ១៥ម៉ែត្រ ឆេះផ្ទះអស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
អគីភ័យខាងលើ បង្កដល់ដោយ ឈ្មោះ វូ ម៉ានខាន ភេទប្រុសអាយុ ប្រហែល 33 ឆ្នាំ មុខរបរមិនពិតប្រាកដ មានសតិមិនគ្រប់គ្រាន់ (បែកថ្នាំ) ។
ក្រុមការងារ អាជ្ញាធរបានស្រាវជ្រាវ ឃើញថា ស្លាប់ មនុស្ស ចំនួន ០១នាក់
ឈ្មោះ : រស់ ហ៊ឹមយ៉ា ភេទស្រី អាយុ ៨០ឆ្នាំ និង របួស មនុស្ស គ្មាន ។
អគ្គិភ័យរលត់ទាំងស្រុងដោយប្រើប្រាស់ រថយន្តរបស់ការិ. អគ្គិភ័យ ចំនួន ១៥គ្រឿង ប្រេីប្រាស់ទឹក ចំនួន ៥ឡាន ស្មេីនឹង ២០ម៉ែត្រគូប ។
ក្រុមការងារការិ,អគ្គិភ័យ បាន ពន្លត់គ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង ១២’៤៥នាទី យប់រំលងអាធ្រាត នាថ្ងៃខែឆ្នាំដដែរ ។