ភ្នំពេញ÷ស្រ្តីម្នាក់ខំជិះរថយន្តធ្វើដំណើរតាំងពីខេត្តរបស់ខ្លួនដើម្បីមករកកូនស្រីដែលបានចេញពីផ្ទះមកបាត់អស់រយះពេលជាច្រើនថ្ងៃមក ហើយក៍បានទួលដំណឹងថានាងមករស់នៅរកការងាធ្វើនៅឯទីក្រុងភ្នំពេញ ពេលមកដល់ហើយក៍បានចុចទូរសព្វខលទៅរកកូនចង់ដឹងថានាងរស់នៅម្ដុំណាកន្លែងណាម្ដាយនឹងទៅជួបកូន តែបែរជាចុចចូលហើយបែជាកូនស្រីចុចផ្ដាច់បិទទូរសព្ទទៅវិញ ទើបធ្វើឱ្យរូបគាត់តូចចិត្តនឹងវាសនាថែមទាំងគឹតខ្លីទៀតនោះ ក៏ដើរឡើងមកលើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វារដើម្បីលោតទឹកសម្លាប់ខ្លួនឯង តែជីវិតមិនទាន់អស់ត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នៅលើស្ពានឃើញទាន់មានការសង្ស័យក៏នាំគ្នាឈប់ម៉ូតូជួយចាប់និងឃាត់ស្រ្តីរងគ្រោះ ប្រគល់ទៅឲ្យសមត្ថកិច្ចនៅគល់ស្ពានត្រើយខាងលិចយកទៅធ្វើការសួរនាំ។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៨នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមសម្ដីស្រ្តីរងគ្រោះបានយំរៀបរាប់ប្រាប់មកដល់ក្រុមការងារយើងទាំងអួលដើមកឲ្យបានដឹងថា មូលហេតុដែលរូបគាត់ចង់លោតទឹកសម្លា ប់ខ្លួនឯងគឺដោយសារតែកូនស្រីរមើលគុណម្នាក់នេះហ៊ានចុចទូរសព្ទបិទធ្វើឲ្យម្ដាយស្រក់ទឹកភ្នែកអញ្ចឹងហើយទើបរូបគាត់គិតថាបើសិនជារស់ក៏គ្មានន័យអ្វីដែរ។
ក្រោយមកសមត្ថកិច្ចបានយកមកធ្វើការណែនាំនិងអប់រំហើយថែមទាំងពន្យល់ប្រាប់ថាកុំឲ្យរូបគាត់គិតខ្លីបែបនេះតទៅទៀតគង់តែថ្ងៃណាមួយកូនស្រីនឹងដឹងខ្លួនឯងគេវិលទៅរកម្ដាយវិញហើយបន្ទាប់មកសមត្ថកិច្ចក៏បានឲ្យគាត់ឡើងជិះម៉ូតូកង់បីឥណ្ឌាទៅរកកន្លែងសម្រាក មួយយប់សិនទម្រាំព្រឹកឡើងចាំជិះរថយន្តបន្តដំណើរទៅស្រុកវិញសិនទៅព្រោះអីយើងមិនដឹងថាកូនស្រីម្នាក់នោះគេនឹងរស់នៅទីកន្លែងណាផង។