នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅសំណេះសំណាលសាកសួរទុក្ខ និងនាំយកអំណោយរបស់ឯកឧតត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលី និងប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបាននូវ ៖ អង្ករ, និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀផងដែរ ។
អជ្ញាធរដែនដី ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត បានសូមគោរព ថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងសូមគោរពជូនពរសម្តេច ឯកឧត្តមនិងលោកជំទាវ រួមនិងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំផងដែរ ៕