ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជា បានចូលរួមចំណែកក្នុងការជួយសង្គ្រោះព្រៃឈើ និងសត្វព្រៃ នៅស្រុកត្បែងមានជ័យខេត្តព្រះវិហារ តាមរយៈការផ្តល់នូវជំនួយមួយចំនួនដូចជា ជំនួយហិរញ្ញវត្ថុ និងការអប់រំសហគមន៍មូលដ្ឋា នអំពីសារៈសំខាន់នៃព្រៃឈើ ដូច្នេះអ្នកភូមិកាន់តែមានការយល់ដឹង ហើយបានប្រែក្លាយពីអ្នកកាប់ឈើ ទៅជាភ្នាក់ងារទេសចរណ៍វិញ។
ប្រធានការពារទេសចរណ៍ធម្មជាតិ លោកចាន់ វ៉ាន់ណូ បានបញ្ជាក់ថា ព្រៃឈើត្រូវបានកាប់បំផ្លាញ ដោយសារប្រជាជន ក្នុងពួកគេក៏បានសម្លាប់សត្វព្រៃជាច្រើនផងដែរ ប៉ុន្តែដោយសារកម្មវិធីរបស់ទីភ្នាក់ងារ USAID អ្នករាល់គ្នាបានចូលរួមការពារព្រៃឈើបន្ទាប់ពីយល់ដឹងអំពីសារៈសំខាន់របស់ព្រៃឈើរ មួយវិញទៀតពួកគេបានបង្កើនការល្បាតដើម្បីការពារព្រៃឈើដែលនៅសេសសល់។ សមាជិកនៃសហគមន៍ក្នុងតំបន់ព្រៃឈើរ ក៏ទទួលប្រាក់ឧបត្ថមខ្លះពីការដើរល្បាតរបស់ពួកគេផងដែរ ។
ផ្ទៃដីព្រៃសហគមន៍មានសរុបគឺប្រហែល ១.៤៤៧ ហិកតា ក្នុងនោះព្រៃឈើមាន ៨០% នៅសល់ និងកំពុងតែមានការរកាពារយ៉ាងល្អ ដោយមានវត្តមានសត្វព្រៃជាច្រើនមានដូចជា ខ្លាឃ្មុំ ក្តាន់ និងសត្វព្រៃជាច្រើនទៀត បានទាក់ទាញអ្នកទេសចរជាតិ និងអ្នកទេសចរអន្តរជាតិមកទស្សនាបានយ៉ាងច្រើនផងដែរ។