ភ្នំពេញ:តារាចម្រៀងOriginal Songលោក អួន បឋម ហៅ សាយ បានធ្វើការបំផុសដល់យុវជននិ ងអ្នកគាំទ្រឲ្យចូលរួមក្នុងការចូលរួមលើកស្ទួយនិងអភិរក្សដល់វប្បធម៌របស់ខ្មែរ។តាមរយ:សំណេររបស់លោក សាយ បានធ្វើការប ង្ហោះដោយខ្លឹមសារដូច្នេះថា”មួយរយៈនេះគឺឃើញគេផ្អើលរឿងខ្លោងទ្វារប្រាសាទ ខ្ញុំទើបនឹកឃើញថាធ្លា ប់ថតនៅខ្លោងទ្វារប្រាសាទបន្ទាយស្រីយ៉ាងស្រ ស់ស្អាត។លោកថាខ្ញុំប្រហែលជាមិនអាចធ្វើអ្វីបានច្រើនទេក្រៅពីការជួយផ្សព្វផ្សាយវប្បធម៌អរិយធម៌របស់ខ្មែរយើងតាមរយៈការសិក្សាស្វែងយល់និងការមោទនភាពក្នុងការលើកមកនិយាយនិងផ្សព្វ ផ្សាយបន្ត”។
សាយ បាននិយាយទៀតថាបើយើងចង់ឱ្យគេស្គា ល់ថាអ្វីជារបស់យើងលុះត្រាតែយើងគ្រប់គ្នានាំគ្នានិយាយពីរបស់នោះឱ្យបានច្រើននឹងព្យាយាមបង្ហា ញតាមរូបភាពដែលយើងគិតថាត្រឹមត្រូវទៅកាន់ពិ ភពលោក។បើស្រឡាញ់វប្បធម៌ត្រូវខំសិក្សាស្វែងមយល់ឱ្យបានច្បាស់លាស់និងចូលរួមជាផ្នែកមួយក្នុងការអភិរក្សនិងអភិវឌ្ឍដើម្បីឱ្យយើងអាចរស់ នៅជាមួយវប្បធម៌នោះជារៀងរហូត។
បន្ថែមពីនេះលោក សាយ បញ្ជាក់ដែរថា “វប្បធម៌រ លត់ជាតិរលាយវប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”កុំ ស្រលាញ់វប្បធម៌ត្រឹមមាត់និយាយកុំអភិរក្សរហូតទុ កចោលលោក សាយ គឺជាតារាប្រុសមួយដួងដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារជួយស ង្គមខណ:សកម្មភាពនេះទទួលបានការគាំ ទ្រនិងកោតសរសើរច្រើនពីមហាជន៕