ភ្នំពេញ:លោក ឌឿ វិសាល ហៅ ធូ ដែលជាតារាច ម្រៀងប្រុសរូបសង្ហានិងក៏ជាកងទ័ពអាវសកំពុងប្រ យុទ្ធប្រឆាំជំងឺកូវីដ-១៩ថ្មីៗនេះបានធ្វើការចែករំ លែកនូវបទពិសោធន៍ផ្ទាល់ខ្លួននិងអំពាវនាវឲ្យបង ប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននារដូវភ្លៀងដើ ម្បីជៀសវាងកើតបញ្ហាស្បែកប្រភេទនេះ។
បង្ហោះរូបភាពភ្ជាប់នឹងសារអំពាវនាវលោក ឌឿ វិសា ល បានលើកឡើងថាសារចែករំលែករដូវនេះភ្លៀងអាចនឹងមានទឹកលិចនៅកន្លែងខ្លះបើបងប្អូនដើរលុ យទឹកសូមលាងជើងជាមួយទឹកស្អាតចេញភ្លាមៗអោយលឿនបំផុតដើម្បីជៀសវាងកើតបញ្ហាស្បែកដូចខ្ញុំ។
តារាប្រុស ឌឿ វិសាល បានបន្តថា”កាលពីប៉ុន្មានថ្ងៃ មុនមានភ្លៀងមួយមេធំធ្វើអោយទឹកលិចហើយខ្ញុំបានដើរលុយទឹក ខ្ញុំមិនបានលាងទឹកស្អាតភ្លាមទេ គិតថាមកដល់ផ្ទះចាំលាងចេញ តែធ្វើតំណើរតាមផ្លូវស្ទះផងអញ្ចឹងប្រើពេលយូរគួរសមទើបដល់ផ្ទះ រួចហើយស្បែកខ្ញុំក៏ក្លាយទៅជាបែបនេះ “។
ឌឿ វិសាល និយាយទៀតថាលោកសំណាងព្រោះមានបងប្អូននៅក្នុងRRTបានជួយនឹងប្រាប់ថាអោ យទាក់ទងទៅបងប្រុសម្នាក់ដែលមានឯកទេសផ្នែ កស្បែកកុំអីមិនដឹងរត់ទៅណាទេខ្លាចកូវីដផងនោះ អញ្ចឹងពេលនេះលោកក៏បានជាសះស្បើយដោយស្បែកវិលមករកសភាពដើមវិញហើយ។
សូមបញ្ជាក់ថាជាគូ្រពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងកូវីដ-១៩និងតារាចម្រៀងរូបសង្ហាលោក ឌឿ វិសាល ហៅធូបានធ្វើឲ្យមហាជនផ្ទុះការសរសើរនិងគាំ ទ្រខ្លាំងបន្ទាប់ពីលោកបានលះបង់ពេលវេលាដើម្បីចូលរួមកំចាត់កូវីដ-១៩ជួយសង្គ្រោះជីវិតប្រជាព លរដ្ឋរាប់ពាន់នាក់៕