កណ្តាល៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកខ្សាច់កណ្តាលឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណីអំពើលួច(ម៉ូតូ)
កើតហេតុថ្ងៃ ពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៦និង
០០នាទី នៅចំណុចភូមិព្រៃថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ឡូញ លន ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនឌីខេ មានទីលំនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនសង្ស័យ.ឈ្មោះ អ៊ុច សុខខេង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិល្វា សង្កាត់ កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួនថ្ងៃទី១៥.០៩.២០២១ វេលាម៉ោង ១១និង០០នាទី យកសំណាករកមេរោគកូវីដ-១៩ (លទ្ធផលអវិជ្ជមាន)។ចំណែកបក្សពួក៣នាក់ទៀតជិះរថយន្តគេចខ្លួនអស់។
សម្ភារ:បាត់បង់៖ម៉ូតូចំនួន១គ្រឿង ម៉ាក Honda scoopy 110 ពណ៌ ស-លឿងខ្ចី សេរីឆ្នាំ ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CA-0676 (រកឃើញវិញ)
វត្ថុតាងចាប់យករួមមាន៖
-ម៉ូតូ១គ្រឿង ម៉ាក Honda scoopy 110 ពណ៌ ស-លឿងខ្ចី សេរីឆ្នាំ ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CA-0676 (ជារបស់ជនរងគ្រោះ )
– កាបូបស្ពាយ ពណ៌ក្រហម ឡូហ្គូ NIKE ចំនួន ០១
– កាបូបសម្រាប់ភ្ជាប់កង់ ពណ៌ខ្មៅ ឡូហ្គូ B-SOUl ចំនួន ០១
– កាបូបលុយដៃ ពណ៌ខ្មៅ ចំនួន ០១
ចំនួន ០១
– ទូរស័ព្ទម៉ាកiPhone 7pIus(ខូច)ចំនួន១គ្រឿង
-ទូរស័ព្ទម៉ាក Nokia 150 ពណ៌ស ភ្ជាប់ស៊ីមលេខ 0968859262
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០២ សន្លឹក
-ប័ណ្ណចាក់វ៉ាក់សាំង កូវីដ-១៩ ចំនួន ០១សន្លឹក
-ផ្លាកលេខម៉ូតូ ចំនួន ០២
– កូនកន្រ្ដៃដែក ចំនួន ០១
-ដង្កាប់ដែក ចំនួន ០១
-ដង្កាប់ដងជ័រពណ៌ខៀវ ចំនួន ០១
-ដង្កាប់ដែកតូច ចំនួន ០១
– សោទីបលេខ ១០ ចំនួន ០១
– សោជំពាម ចំនួន ០២ (ទំហំ ១៤ , ទំហំ ១៧ , ទំហំ ១០ ទំហំ ១២)
– ទុលវីស ដងជ័រ ពណ៌លឿងលាយខ្មៅចំនួន១
– សោរម៉ូតូ ចំនួន ០៣
– សោរចង្កោម ចំនួន ៣ចង្កោម (ជារបស់ជនសង្ស័យ)
សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី ១៤.០៩.២០២១ វេលាម៉ោង ១៧និង០០នាទី ជនសង្ស័យ និងសង្សារខ្លួនឈ្មោះ សារ៉ា ភេទ ស្រី អាយុប្រហែល ២៣ឆ្នាំ បានជិះកង់បីឥណ្ឌា ចេញពីរាជធានីភ្នំពេញ មកដេកនៅផ្ទះសំណាក់មិនស្គាល់យីហោ នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ។ ដល់ថ្ងៃទី ១៥.០៩.២០២១ វេលាម៉ោង ៥និង០០ព្រឹក ជនសង្ស័យ និងឈ្មោះ សារ៉ា បានដើរចេញពីផ្ទះសំណាក់ មកជួបបក្សពួកខ្លួនពីរនាក់ទៀតមិនស្គាល់ឈ្មោះ ភេទប្រុស ដែលជាអ្នកស្គាល់ជិតស្និតនិងឈ្មោះ សារ៉ា នៅជិតផ្លូវចូលកំពង់ចម្លងអរិយក្សត្រ បន្ទាប់មកជនសង្ស័យឈ្មោះអ៊ុច សុខខេង និងឈ្មោះ សារ៉ា បានឡើងជិះរថយន្តជាមួយមនុស្សប្រុសពីរនាក់នេះ រថយន្តម៉ាក ព្រូស ពណ៌ ឈាមជ្រូក ផ្លាកមិនចាំ ចាំតែ ភ្នំពេញ និងលេខខាងចុង 31 បើកចេញមកទិសខាងជើង ដើម្បីរកលួចម៉ូតូ ។ ដល់វេលាម៉ោង ០៦និង០០ព្រឹក ថ្ងៃដដែល ពេលមកដល់មុខផ្ទះឈ្មោះ ឡូញ លន នៅឃុំព្រែកថោង ឃុំព្រែកលួង ជនសង្ស័យក៏ឈប់រថយន្ត បន្ទាប់មកជនសង្ស័យឈ្មោះ អ៊ុច សុខខេង បានចុះពីលើរថយន្ត និងមានស្ពាយកាបូបពណ៌ក្រហមមួយមានផ្ទុកឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូ និងផ្លាកលេខចំនួន ០២ សម្រាប់ដោះដូរផ្លាកលេខម៉ូតូដែលលួចបាន ហើយដើរចូលទៅលួចយកម៉ូតូរបស់ឈ្មោះ ឡូញ លន ម៉ាក Honda scoopy 110 ពណ៌ ស-លឿងខ្ចី សេរីឆ្នាំ ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CA-0676 ដែលជាប់កូនសោរនៅម៉ូតូ រួចចេញទៅទិសខាងកើត ពេលនោះជនរងគ្រោះឃើញក៏ស្រែកឆោឡោ ព្រមទាំងមានមនុស្សប្រុសម្នាក់បានជិះម៉ូតូដេញតាមរហូតដល់ក្នុងក្រុមហ៊ុន 7NG ជនសង្ស័យបានផ្ដួលម៉ូតូចោល ហើយរត់ចូលក្នុងទឹកបឹង ពេលនោះកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋជាច្រើននាក់បានចាប់ឃាត់ខ្លួនជនសង្ស័យ បន្ទាប់មកបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តតាមនីតិវិធី។
ចំពោះឈ្មោះ សារ៉ា និងបក្សពួកបានជិះរថយន្តគេចខ្លួនបាត់ ។