ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ និង ចង្អុលបង្ហាញ ពីលោក ហែម ដារិទ្ធ អភិបាលនៃគណះអភិបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និង ចៅសង្កាត់រងទី២ រួមទាំងក្រុមការងារ បានដាក់គ្រឿងចក្រ កាយប្រឡាយមួយខ្សែរដើម្បីរំដោះទឹក ចេញពីវិទ្យាល័យហ៊ុនសែនជម្ពូវ័ននិងតំបន់មួយចំនួនដែលស្ថិតនៅក្នុងក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងការជន់លិចបន្ទាប់ពីធ្លាក់ភ្លៀងមួយរយះនេះ។
លោកវ៉ា សាវឿនចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដោយសារតែរដូវវស្សាបានឈានចូលមកដល់មេឃបានបង្អោទឹកភ្លៀងស្ទេីតែរៀងរាល់ថ្ងៃធ្វេីឱ្យតំបន់មួយចំនួនជន់លិចនិងប៉ះពាល់ដល់ការរស់នៅនិងការរកទទួលទានបងប្អូនប្រជាពលរដ្ឋ ដោយឃេីញពីការទុក្ខលំបាកបែបនេះ លោកហែ ម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះដឹកដាក់គ្រឿងចក្រកាយប្រឡាយដេីម្បីរំដោះទឹកចេញ។
លោកវ៉ា សាវឿនបន្តថា ប្រឡាយដែលត្រូវកាយរំដោះទឹកចេញនោះមានប្រវែងប្រហែល៥០០ម៉ែត្រ។ក្នុងឱកាសនេះផងដែលោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សូមណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាកុំបោះសំរាមចូលប្រឡាយជៀសវាងការកកស្ទះចរន្តទឹកហូ៕