ភ្នំពេញ:ដោលមើលឃើញពីក្តីអាណិតអាសូរចំពោះគ្រួសារស្រ្តីកម្សត់ដែលកំពុងជួបការលំបាកនិងមានជំងឺទៀចទឹករ៉ារ៉ៃគ្មានថវិកាព្យាបាលនោះលោកជំ ទាវ ហ៊ឹម សុភ័ក្ត្រ ដែលជាភរិយាលោកឧក ញ៉ាចិត្តធម៌ សម្បត្តិបានចុះទៅសួរសុខទុក្ខនឹងផ្តល់អំណោ យមួយចំនួនព្រ មទាំងថវិកា៤លានរៀលផងដែរ។
បើតាមការបញ្ជាក់ពីលោកឧកញ៉ា សម្បត្តិ បានលើ កឡើងថាការចុះទៅនេះដោយមានការស្នើរសុំពីសំ ណាក់ឈ្មោះ សោម រីតា ដើម្បីជួយដល់ម្តាយរបស់ខ្លួនទើបលោកឧកញ៉ានិងលោកជំទាវសម្រេចចុះ ទៅដោយផ្ទាល់តែម្តង។
លោកឧកញ៉ា សម្បត្តិ បានរៀបរាប់ភ្ជាប់រូបភាពបែ បនេះថាថ្ងៃនេះភរិយាខ្ញុំលោកជំទាវ សុភ័ក្ត្រ និងប្អូ នប្រុញរួមទាំងក្រុមការងារបានធ្វើដំណើរទៅខេត្តស្ទឹងត្រែងចុះទៅសួរសុខទុក្ខគ្រួសារសោម រីតាបា នស្នើសុំជំនួយពីខ្ញុំកាលពីថ្ងៃមុន ដើម្បីយកជួយម្តា យដែលមានជំងឺទៀចទឹករាំរ៉ៃជាយូរមកហើយ ។
លោកឧកញ៉ាបន្តថាជាមួយនោះគាត់ក៏សុំអោយខ្ញុំជួយដោះបំណុលម្តាយដែលបានខ្ចីលុយគេមើលជំ ងឺរហូតដល់ជំពាក់បំណុលគេវ័ន្តកហើយបំណុលទាំងនោះបានក្លាយបន្ទុកដ៏ធ្ងន់ធ្ងរមកលើប្អូន។ដោ យមានការអាណិតអាសូរ ខ្ញុំបានយល់ព្រមតាមការស្នើសុំរបស់ប្អូនស្រី សោមរីតា ដោយបានប្រគល់ជូនអំណោយគ្រឿងឧបភោគបរិភោគខោទឹកនោ ម(អ្នកមីងប្រើប្រាស់ជាប្រចាំ) និងថវិកា៤លានរៀ លផងដែរ ដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃ និងយកទៅសងបំណុលគេអោយបានរួចរាល់ ។
ឧកញ៉ា សម្បត្តិ បានបន្ថែមថាខ្ញុំសូមអោយអ្នកមីងបានឆាប់ជាសះស្បើយសូមអោយកុសល្យផលបុ ណ្យមួយនេះជូនទៅបងប្អូនគ្រប់ៗគ្នាសូមអោយ ក្រុមការងារនិងភរិយាខ្ញុំ ហុឹម សុភ័ក្ត្រ ធ្វើដំណើរត្រ លប់មកវិញដោយសុវត្ថិភាព៕