ភ្នំពេញ ៖ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយមនៅថ្ងៃអង្គារនេះបានឲ្យដឹងថា បន្ទាប់ពីនោះនៅថ្ងៃទី១៧ដល់ថ្ងៃទី២១ខែកញ្ញា កម្ពុជាទទួលឥទ្ធិលពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ លាយលំនិងផ្គរ រន្ទះខ្យល់កន្រ្តាក់។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C។ – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤០C។ – អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C។ – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C ។- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣-តំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C។ – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C។ – អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុង ប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ ៕