តារាចម្រៀងឈលើលំដាប់កំពូល ឆាយ វីរៈយុទ្ឋ បានរីកមុខមាត់ មិនស្ទើរទេនៅពេល បានក្លាយជាអ្នកតំណាងផលិតផល PZX Cambodia ដែលចុះកិច្ចព្រងព្រៀងច្បាសលាស់។មុននិងទទួល បានការសម្រេចចិត្តលោក បានសិក្សាស្វែងយល់អស់ជាច្រើនហើយក៍ជឿជាក់ លើការមានគុណភាពរបស់ ផលិតផលមួយនេះព្រោះធ្លាប់ឆ្លងកាត់ការប្រើប្រាស់កន្លងមក។
កាលពីព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០២១ កន្លងទៅ នាសណ្ឋាគារ ហុីម៉ាវ៉ារី រាជធានីភ្នំពេញ មានការរៀបចំពិធីចុះកិច្ចព្រងព្រៀង ទូតសុឆន្ទៈ រវាង លោកឆាយ វីរៈយុទ្ឋ និង ម្ចាស់ Brand PZX Cambodia ក្នុងបរិយាកាសស្និតស្នាល និងរីករាយ។ អ្វីដែលសំខាន់ កម្មវិធីនោះ ប៉ះចំថ្ងៃខួបកំណើត របស់លោកឆាយ វីរៈយុទ្ឋ និងភរិយា ហើយពិតជាថ្ងៃហុងស៊ុយសំខាន់តែម្តង។ PZX Cambodia ជាក្រុមហ៊ុនផ្តោតលើ ការប្រើប្រាស់ផលិតផលដូចជា ផើវើប៊ែង កាសប្លូធូ ពោលជាគ្រឿង បរិក្ខារ ទូរស័ព្ទ ដែលមានគុណភាព បច្ចេកវិទ្យាល្អ គុណភាពនិងតម្លៃ អាចធ្វើអោយ អតិថិជនទទួលយកបាន។
លោកឆាយ វីរៈយុទ្ឋ បានបញ្ជាក់ទាំងមុខរីករាយថា មុនលោកជាអតិថិជន ប្រចាំក្រុមហ៊ុនខាងលើ បន្ទាប់ពីបានជាវរបស់របរមកប្រើ។ មានពេលមួយទូរស័ព្ទលោក ជិតអស់ថ្ម សល់ប្រមាណ១០ទៅ១៥% ក៍ខ្ចីឆ្នាំងសាកប្អូនប្រើ ។ ពេលនោះប៉ះចំរបស់ក្រុមហ៊ុនដោតសាក មួយស្ទុះហក់ឡើងភាគរយលឿន។ ក្រោយមកជាភាពចៃដន្យមក បានលោកអគ្គ នាយកទាក់ទងមក ហើយពេញចិត្តអោយលោកធ្វើជា តារាផ្សព្វផ្សាយ ផលិតផលទាំងនេះ ក៍យល់ព្រមទទួល។ លោកសូមអញ្ជើញ ពុកម៉ែ បងប្អូនសាកល្បង រកគ្រឿងបរិក្ខាទូរស័ព្ទណា ដែលល្អជួយយើង។លើសពីនេះ អាចមកសាកល្បងប្រើ ជាមួយPZX Cambodia ដែលមានរបស់របរជាង១០០មុខ ជាជម្រើសលោកអ្នក។
ចំណែក លោកហ៊ាង សុភ័ក្ក្រ អគ្គនាយក្រុមហ៊ុន PZX Cambodia បាលមានប្រសាសន៍ថា ហេតុផលដែល ទទួលយកតារាចម្រៀង ឆាយ វីរៈយុទ្ឋ ជាអ្នកតំណាងប្រ៊េន អោយមកសហការ ដោយសារលោកជាតារាល្បី។ ពិសេសកេរ្តី៍ឈ្មោះ រក្សាបាន នូវភាពលេចធ្លោ មានអត្តចរិករួសរាយ រាក់ទាក់ប្រជាជនខ្មែរចូលចិត្តពេញប្រទេស និងជាតារាដែលពេញចិត្តយូរមកហើយ។ ជាមួួយគ្នានេះPZX Cambodia មានសេវាចែកចាយលក់ទូទាំង២៥ ខេត្តក្រុងនិងបានចររាចរនៅកម្ពុជា ជាង៤ឆ្នាំមកហើយនិងមានការទទួលស្គាល់ ពីអតិថិជនច្រើនលើសលុប។