ភ្នំពេញ:តារាចម្រៀងវ័យក្មេងកញ្ញា បាន មុន្នីល័ក្ខ បានចេញមុខសូមទោសកំពូលតារាចម្រៀងរៀម ច្បងអ្នកនាង ម៉េង កែវពេជ្ជតា បន្ទាប់ពីផ្ទុះនូវរឿង រ៉ាវនៃការយកបទបទ ជំនោរដើមខែ ទៅច្រៀងឡើ ងវិញដោយមិនរក្សាឈ្មោះម្ចាស់ដើម។
យ៉ាងណាមិញថ្វីត្បិតមានការចេញមុខសូមទោសពីតារាចម្រៀងបាន មុន្នីល័ក្ខ ក៏ដោយតែជាការឆ្លើ យតបត្រូវបាន ម៉េង កែវពេជ្ជតា បញ្ជាក់ថាខ្លួនមិ នទាន់ទទួលយកពាក្យសូមទោសពីមុន្នីល័ក្ខទេព្រោះនៅមានលក្ខ័ណ្ឌដែលតារាវ័យក្មេងរូបនេះបានស ន្យា។
ផ្អែកតាមខ្លឹមសាររបស់តារាជលងចាស់អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ដូច្នេះថា”ប្អូនស្រី មុន្នីល័ ក្ខ បានផ្ញេីសារមកខ្ញុំ។នាងបានរៀបរាប់ដូចអ្វីដែលខ្ញុំបង្ហាញហេីយនាងក៏បានសុំទោសខ្ញុំ។ពេលនេះខ្ញុំមិនទាន់ទទួលពាក្យសុំទោសពីនាងទេព្រោះកំហុ សលេីកមុនដែលនាងសន្យាថាកែសម្រួលនាងនៅមិនទាន់បានធ្វេីផង “។
អ្នកនាង ម៉េង កែវពេជ្ជតា បានបន្តទៀតថាខ្ញុំអាចទ ទួលពាក្យសូមទោសពីនាងបានលុះត្រាតែនាងលុ បVideoបទចម្រៀងទាំងអស់ដែលជាបទចម្រៀងខ្ញុំនាងយកច្រៀងមិនដាក់ឈ្មោះចេញពីយូធូបសិនបេីមិនដូច្នោះទេ មានតែផ្លូវច្បាប់មួ យមុខគត់។( ពា ក្យសន្យារបស់នាងលេីកមុនខ្ញុំមានទាំងអស់) ។
ម៉េង កែវពេជ្ជតា និយាយដែរថាចំពោះ មុន្នីល័ក្ខ គឺអ្នកនាងបានទុកពេលអោយនាងច្រេីនដងហេីយរា ប់ទាំងមួយឆ្នាំមុនផងដែលសន្យាថាសរសេរឈ្មោះខ្លួន(កែវពេជ្ជតា)បញ្ចូលក្នុងវីដេអូចម្រៀងជាបទរប ស់ខ្លួនដែលនាងច្រៀងមិនដាក់ឈ្មោះជាម្ចាស់សំនៀងដេីមតែមុន្នីល័ក្ខមិនធ្វេីនិងក្រោយពីសុំទោសសន្យាថាឈប់មិនបានប៉ុន្មានថ្ងៃ មុន្នីល័ក្ខ បានបន្តថតបង្ហោះហូរហែរមកទៀតដោយគ្មានឈ្មោះម្ចាស់ដើមដដែល។ពេលនេះប្អូនបង្ករកំហុ សដូចមុនម្តងទៀតគឺបទជំនោរដេីមខែ ។
អ្នកនាង ម៉េង កែវពេជ្ជតា បន្តថានៅពេលខ្ញុំធ្វេីការតស៊ូមតិ សុំការចូលរួមអភិរក្សស្នាដៃ និងម្ចា ស់ស្នាដៃដេីមខ្ញុំក៏ត្រូវទទួលរងការជេរប្រមាថគំរាមកំហែ ង រំខានអារម្មណ៍ជាច្រេីន ពីហ្វ៊ែនរបស់ប្អូនតែម្នាក់ ឯង ចំណែកប្អូនដែលយកបទបងជាច្រេីនទៅច្រៀ ងកេីបលុយដាក់កាបូបខ្លួនឯងបែរជាសំងំឈរឱបដៃមេីលគេជេរប្រមាថបង ធ្វេីព្រងេីយទៅវិញ។
អ្នកនាងបន្ថែមថាបេីទោះគេនោះជាហ្វ៊ែនឬមិនមែន តែក្នុងនាមប្អូនធ្លាប់បានលុយដោយសារបទចម្រៀ ងបងប្អូនគួរតែបញ្ឈប់ពួកគេក៏ដេីម្បីភាពស្អាតស្អំរ បស់ប្អូននផងដែរតែប្អូននជាមនុស្សគ្មានការទទួ លខុសត្រូវ។ប្អូនមិនមែនច្រៀងបទរបស់បងព្រោះស្រលាញ់បងទេគឺប្អូនចង់បំផ្លាញបងនិងចង់បំបាត់ឈ្មោះបងពីចម្រៀងរបស់បងទៅវិញទេីបប្អូនធ្វេីដូច្នេះ។ឥឡូវបងហត់នឿយណាស់ ហត់នឹងការប ង្កររឿងរបស់ប្អូនណាស់ ដូច្នេះមានតែម្យ៉ាងគត់ គឺបងសូមប្រគល់បញ្ហានេះអោយអូនស្រាយវាដោយ ខ្លួនឯងព្រោះអូនជាអ្នកចង ។
សូមជម្រាបថាអ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គ មហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់គ្នាពេលឃើញកំ ពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បញ្ចេញប្រតិក ម្មលើអ្នកចម្រៀងជំនាន់ក្រោយដែលយកបទបទ ជំ នោរដើមខែ ទៅច្រៀងឡើងវិញដោយមិនបានរក្សាឈ្មោះម្ចាស់ដើមឡើយគឺគ្រាន់តែដាក់ថាបទមរតកដើម ប៉ុណ្ណោះ៕