ខុនដូរមួយកន្លែង ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានចុះមកឡោមព័ទ្ធ បង្កការភ្ញាក់ផ្អើល ព្រោះឃើញកម្លាំងទាំងនោះ ប្រដាប់ដោយកាំភ្លើងវែងនិងខ្លី សង្ស័យចុះចាប់ករណីចាប់ជំរិត តាមប្រព័ន្ធអនឡាញដោយជនជាតិចិន។
ប្រតិបត្តិការចុះឡោមព័ន្ធនេះ បានធ្វើឡើងនៅវេលាម៉ោងរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចខុនដូរលេខ០៣ យីហោ ផ្ទះល្វែងបឹងទន្លេសាប ស្ថិតខាងលិចរង្វង់មូលគួចការណុង តាមបណ្ដោយផ្លូវលេខ៧០ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញកម្លាំងសមត្ថកិច្ចទាំងនោះបានចុះឡោមព័ទ្ធទីតាំងខុនដូរនោះ ដោយមិនបានសហការជាមួយអាជ្ញាធរមូលដ្ឋាននោះទេ ដែលគេសង្ស័យករណីចុះចាប់ពាក់ព័ន្ធ ករណីចាប់ជំរិតតាមប្រព័ន្ធអនឡាញ។
ការពាក់ព័ន្ធនឹងករណីកម្លាំងសមត្ថកិច្ច ចុះមកឡោមព័ទ្ធអគារខុនដូនោះដែរ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា កម្លាំងទាំងនោះមិនបានថាការនោះទេ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការនៅឡើយមិនដឹងថា ឃាត់ខ្លួនប៉ុន្មាននាក់នោះទេ៕