ភ្នំពេញ៖ រថយន្តកូរ៉េធុនធំមួយគ្រឿងបើកបត់មិនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូធូដេមួយគ្រឿងគាប់ជួននិងរថយន្តស្តារិចបើកពីក្រោយម៉ូតូធូដេបុកផ្ទុកម៉ូតូធូដេបណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃ សុក្រ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២០១១ កែងផ្លូវ សម្តេចជាស៊ីម ស្ថិតក្នុង ភូមិ ជ្រះ សង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉េធុនធំមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3D-7872បើកតាមបណ្តោយផ្លូវ២០១១ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះដល់កែងផ្លូវសម្តេចជាស៊ីមរថយន្តក៏បត់ស្តាំទៅកើតតាមផ្លូវសម្តេចជាស៊ីមក៏ជ្រុលចង្កូតទៅបុកម៉ូតូធូដេមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1iV-8488ដែលបើកតាមបណ្តោយផ្លូវសម្តេចជាស៊ីមទិសដៅពីកើតទៅលិចបុកផ្ទុបទៅនិងរថយន្តស្តារិចមួយគ្រឿងទៀតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BJ-1721ដែលបើកពីក្រោយស្របទិសដៅជាមួយម៉ូតូធូដេបណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូធូដេស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកម៉ូតូរងការខូចខាងផ្នែកខាងមុខយ៉ាងដំណំរីឯរថយន្តកូរ៉េធុនធំរងការខូចខាតផ្នែកខាងមុខខាងឆ្វេងរថយន្ត និង រថយន្តស្តារិចរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ណេត ចាន់បុត្រ អាយុ ២៦ឆ្នាំ ស្នាក់នៅទីកន្លែងកំណើតសង្កាត់ បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ ឪពុកឈ្មោះ ណេត ស៊ីឌីម អាយុ ៦០ឆ្នាំ ។
ម្តាយឈ្មោះ អៀង ចាន់ណារី អាយុ៥៨ឆ្នាំ ។
ក្រោយពេលកើតហេតុតៃកុងរថយន្តទាំង២បានរត់គេចខ្លួនបាត់ស្រមោលសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុទាក់ទងឲ្យសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តទាំង២គ្រឿងនិងម៉ូតូមួយគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំម្ចាស់រថយន្តទាំង២ចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់នៅពេលក្រោយ ។