តារាសម្តែង កែវ ពេជ្រពិសីដែលបានភ្ជាប់ពាក្យជាមួយកន្លង់មកពីកាណាដា ពេលនេះ ស្រាប់តែមានផ្ទៃពោះចូលក្បាល៨ខែជាងបាត់។តាមដឹងនាង ប្រហែលជាសម្រាលកូនដំបូងនេះ នៅចុងខែកញ្ញា២០២១។ នេះជាដំណឹងត្រេកអរមួយ សម្រាប់អ្នកគាំទ្រនាង និងសាច់ញាតិគ្រួសារទាំងសងខាង។ អ្វីដែលធ្វើអោយគេរីករាយ ពិសីលែងនៅឯកាទៀតហើយ ដោយបានមនុស្សម្នាក់មកមើលថែរ និងយល់ចិត្ត។
ស្របពេលប្រកាសត្រៀមខ្លួននឹងសម្រាលកូន កែវ ពេជ្រពិសី បានទទួលស្គាល់ថា ក្រោយពីសផ្អាកពិធីមង្គលការ នាងបានសម្រេចចិត្តចុះអេតាស៊ីវិល និងយកកូនភ្លាមៗ ពីព្រោះនាងមានវ័យច្រើនគួរសមមិនអាចបណ្តោយពេលវេលាតទៅមុខទៀតបានទេ ខ្លាចជួបនូវបញ្ហាមួយចំនួន ។
មិនត្រឹមតែតារាសម្តែង កែវ ពេជ្រពិសី នោះទេដែលបានយកកូនមុនរៀបការ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះសិល្បករជាច្រើនបានយកូនមុនរៀបការ ដូចជាតារា សម្តែង ឌុច លីដា , ផាន់ ផាត់ណា , សម ម៉ាណា និងតារាជាច្រើនរូបទៀត ដោយពួកគេមិនលាក់បាំងដូចមុនឡើយ ។
ការសម្រេចចិត្តយកកូន ដោយមិនមានដំណឹងរៀបការនេះ ត្រូវបានគេទម្លាយអោយដឹងថា កែវ ពេជ្រពិសី បានរៀបគម្រោងរៀបការតាំងពីអំឡុងខែឧសភា ឆ្នាំ២០២០មកម្ល៉េះ។ ប៉ុន្តែដោយហេតុផល ដែលផ្ទុះឡើងនូវ បញ្ហាកូវីដ១៩ហក់ឡើងពេកទើបត្រូវបន្តផ្អាក។ផែនការរៀបមង្គលការនោះ បានរំសាយហើយ កែវ ពេជ្រពិសីក៍ខាតប្រាក់កក់ច្រើន ក្នុងការចាត់ចែង។ យ៉ាងណាកែវ ពេជ្រពិសីនឹង រៀបចំធ្វើពិធីរៀបការអោយ បាននៅពេលកូនធំធាត់ ដើម្បីរិតចំណងដៃស្នេហា។ អ្វីដែលសំខាន់កែវ ពេជ្រពិសីដែល សម្រេចចិត្តយកកូននេះ ព្រោះយល់ថាវ័យចាស់ទុំហើយ ។ ឯញាតិសងខាងនិង មហាជនក៍បានដឹងឭថានាងបានភ្ជាប់ពាក្យរួចរាល់ តាមតម្រាច្បាប់ប្រពៃណី ប្រសើរជាងសុខៗមានកូនដោយ មិនមានការដឹងឭ។ យ៉ាងណាមិញ ពេលនេះតារាសម្តែង កែវ ពេជ្រពិសីកំពុងតែ មើលថែខ្លួនអោយល្អ ក្នុងការពពោះ ព្រោះនេះជាដំណក់ឈាមដែលរំលេច ចេញពីស្នេហាពិតប្រាកដ។ ពិសេសនាងលែងឯកាទៀតហើយ ក្រោយពេលជួបស្នេហាលើកទី២ ប៉ះចំមនុស្សដែលស្រឡាញ់យើង និងយល់ចិត្តគ្រប់យ៉ាង។
កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បតិ ជិត១ឆ្នាំកន្លះ ពេល នេះ នាង ទទួលបានកាដូពិសេសក្នុងជីវិតដែលមិនអាចកាត់ថ្លៃ បាននោះគឺកូនប្រុសដែលនាងគ្រោង នឹងសម្រាលនៅចុងខែ កញ្ញា ឆ្នាំ២០២១ ខាងមុខនេះហើយ។មុនត្រៀមក្លាយទៅជាម្ដាយគេនេះពេជ្រពិសី បានឲ្យដឹងថានាងបានទៅពិនិត្យសុខភាព ជាញឹកញាប់នៅមន្ទីពេទ្យមួយដែលមានគុណភាពមិនចាញ់ពេទ្យថៃទេ ហើយនាងមិនបារម្ភការឆ្លងទន្លេកូនទី១ នេះដែរ បើទោះ បីជាត្រូវសម្រាលដោយវះកាត់ក្ដី។