ភ្នំពេញ៖ជាច្រើនឆ្នាំកន្លងមកនេះយើងតែងសង្កេតឃើញក្នុងខណ្ឌពោធិ៍សែនជ័យមានតំបន់មួយចំនួនតែងតែទទួលរងនូវការលិចលង់ ដោយជំនន់ទឹកភ្លៀងស្ទើររៀងរាល់ពេលឱ្យតែមានភ្លៀងធ្លាក់មកខ្លាំងម្តងៗ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញថាអាជ្ញាធរខណ្ឌដែលមានលោក ប៉ាង លីដា ដែលជាអភិបាលរងខណ្ឌនិងលោក ហែម ដារិទ្ធិ ដែលជាអភិបាលខណ្ឌ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានស្តារកាយប្រឡាយលូ និងស្ថាបនាលូនានាជាច្រើនខ្សែ ទើ បធ្វើឱ្យជំនន់ទឹកភ្លៀងមានភាពប្រសើរ គឺក្រោយភ្លៀងរួចមិនយូទេ ទឹកភ្លៀង នឹងហូរចុះអស់។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១នេះ ក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ចោមចៅទី៣ បានដាក់គ្រឿងចក្រ កាយលូចាស់ចេញដោយសារតែកកស្ទះសំរាមជាយូឆ្នាំមក
ហើយ(លូខាងលើមានទំហំ តែ០,៦m )
ដើម្បីធ្វើជាប្រឡាយមេ រំដោះទឹក (ចំនួន៣ភូមិ)ក្នុងនោះទី១-ភូមិត្រពាំងពោធិ៍ ក្នុងស/ក ចោមចៅទី៣ ទី ២-ភូមិត្រពាំងទា ក្នុងស/ក ត្រពាំងក្រសាំង និងទី៣-ភូមិចាក់ជ្រូក ក្នុងស/ក សំរោងក្រោម និងកាយភ្ជាប់រំដោះទឹកទៅប្រឡាយមេ ក្នុងភូមិត្រពាំងជ្រៃ ក្នុងស/ក កាកាបទី២ ដើម្បីកុំឲ្យមានការជន់លិច ។
អាជ្ញាធរក៏បានណែនាំដល់ពលរដ្ឋក្នុងមូលដ្ឋានត្រូវទុកសម្រាមអោយបានត្រឹមត្រូវជៀសវាងយកទៅចោលក្នុងមាត់លូ ឬប្រឡាយ ដែលធ្វើអោយស្ទះប្រព័ន្ធបង្ហូរទឹក និងសូមចូលរួមទប់ស្កាត់ជំងឺ covid-19 ទាំងអស់គ្នា ដោយការធ្វើអនាម័យ លាងដៃ ឱ្យបានញឹកញាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល៕