ភ្នំពេញ:តារាកំប្លែងជើងចាស់ល្បីឈ្មោះលោក ជួង ជី ហៅនាយ កុយ ក្រោយពេលអវត្តមានមួយរយ: ពីអាជីពសិល្ប:ថ្មីៗនេះក៏ស្រាប់លេចដំណឹងថាតារាកំប្លែងរូបនេះបានស្រេចឈប់នៅភ្នំពេញទៅរស់នៅឯទឹកដីស្រុកកំណើតវិញ។
ដំណឹងនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រចាប់អា រម្មណ៍ហើយភ្ញាក់ផ្អើលគ្រប់គ្នាខណ:មានការសួរនាំថាហេតុអី្វនាយ កុយ បែជាមករស់នៅស្រុកកំណើ តម្នាក់ឯហដោយមិនមានប្រពន្ធកូនមកជាមួយឡើ យ មូលហេតុអ្វី?ឬនាយលក់ផ្ទះនៅភ្នំពេញអស់ហើ យ?។
ដើម្បីស្រាយចម្ងល់អ្នកគាំទ្រតារាកំប្លែងនាយ កុយ បានប្រាប់អ្នកសារព័ត៌មានថាមូលហេតុដោយសារ តែផ្ទះនៅភ្នំពេញដែលមានចំនួន២កន្លែងត្រូវបាននាយជួលឲ្យក្រុមហ៊ុនក្នុងតម្លៃបាន១ខែ៧០០ទៅ ៨០០ដុល្លារដូច្នេះ១ខែអាចបានទទួលបានចំណូលជាង១ពាន់ដុល្លារទើបនាយទុកលុយជាង១ពាន់នេះមករស់នៅឯស្រុកស្អាងវិញ។
នាយ កុយបញ្ជាក់ថាការដែលមករស់នៅផ្ទះរបស់ខ្លួនឯស្រុកនេះគឺមិនត្រឹមតែធ្វើឲ្យអារម្មណ៍ស្រស់ ថ្លាទេថែមទាំងមានផាសុកភាព មាន កន្លែង ហាត់ ប្រាណ មាន កន្លែង ដើរយកខ្យល់អាកាសផងដែរ។នាយថាកាលពីមុនអាចរស់នៅទីក្រុងបានដោយ សារតែមិនទាន់មានកូវីដ-១៩ហើយឥឡូវកូវីដហើ យសិល្បៈក៏ត្រូវបានបិទខ្ទប់មិនដឹងរកអ្វីទេ ភ្លេង ការ កាត់សក់ ក៏គ្មានទៀត។
តារាកំប្លែងនាយ កុយ បន្ថែមថាដូច្នេះ ទើបគាត់គិត ថាយកលុយជាង១ពាន់នេះមកដេកចាយនៅស្អាងវិញហើយទំនេរៗក៏ឆ្លៀតឡាយលក់ផលិតផលនេះផលិតផលនោះផងទៅ។សូមបញ្ជាក់ថានាយ កុយ បច្ចុប្បន្នកំពុងរស់នៅឯស្រុកកំណើតនៅភូមិព្រែកជ្រូក ស្រុកស្អាង ខេត្តកណ្តាល៕